សហភាពអង្គការសង្គមស៊ីវិល៖ ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ។ សហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន បានសម្ដែងការសោកស្តាយចំពោះរឿងខាងលើ ដោយហេតុផលថា ជាច្រើនឆ្នាំមកនេះ តែងតែទទួលបានព័ត៌មានមិនពិត និងញុះញង់ពីគណបក្សប្រឆាំង ពិសេស គោលនយោបាយខ្មៅកខ្វក់ពីទណ្ឌិត សម រង្ស៊ី ដែលតែងតែបណ្តុះនូវមនសិការមិនពិតកន្លងមក។ ផ្ទុយមកវិញ នយោបាយចាក់ឆ្កឹះឆ្កៀលរបស់ក្រុមជ្រុលនិយមមួយនេះ ពិតជាបានជះឥទ្ធិពលមកលើបណ្ដាប្រជាពលរដ្ឋទូទៅ ប៉ុន្តែក្រោយសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិល ទើបដឹងថា នេះគឺជានយោបាយប្រជាភិថុតសុទ្ធសាធរបស់ពួកគេទៅវិញ។ សំណួរសួរថា? បើមានការធ្វើឃាតទណ្ឌិត សម រង្ស៊ី នោះមែន តើជននោះក៏អន់ម្លេះ? សំនួរមួយទៀត បើចេញមកពីឯកឧត្ដមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង មែន ក្រុមគាត់ក៏អន់ម្ល៉េះ ទន្ទឹមពួកគាត់ជាអគ្គមេបញ្ជាការកងអង្គរក្ស?។ មិនពិបាកយល់ទេ តាមពិតនេះ គឺជានយោបាយប្រជាភិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថា ស្វាស៊ីបាយ លៀបមាត់ពពែ។

សហភាពអង្គការសង្គមស៊ីវិលបានបន្តថា ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះ គឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ជារឿយៗ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្តាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋ កុំឱ្យយកគំរូតាមដែរ។ តើពួកគេមិនខុសពីក្រុមឧទ្ទាមខុសច្បាប់ទេឬ?

ជាមួយគ្នានេះ សហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន អំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញវន្ត និងមន្ត្រីរាជការ មេត្តាចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។ ជាពិសេស សូមបងប្អូនយុវជនខ្មែរគ្រប់និន្នាការទាំងអស់កុំយកខ្លួនបៀតជាមួយក្រុមនយោបាយទណ្ឌិត សម រង្ស៊ី ហើយគួរមានការពិចារណាបែងចែកខុសត្រូវ អ្វីជាប្រយោជន៍ដល់ខ្មែរ និងអ្វីជាប្រយោជន៍ដល់បរទេសដែលស្អប់ខ្មែរ៕
ដោយ៖ពលជ័យ

ads banner