លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបង្អស់ ជាប់ពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌ

វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉ក នៅថ្ងៃទី៣០ ខែមីនានេះ បានចោទប្រកាន់លោក ដូណាល់ ត្រាំ ជុំវិញការផ្តល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសឈ្មោះ Stormy Daniels អំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ របស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបង្អស់ ដែលប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

មេធាវីរបស់លោក ដូណាល់ ត្រាំ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីការចោទប្រកាន់ខាងលើនេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ តារាសម្តែងភាពយន្តអាសអាភាសដែលនិយាយថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក ត្រាំ បានព្យាយាមលក់រឿងរបស់នាងទៅកាន់សារព័ត៌មាន។

ព្រះរាជអាជ្ញាបាននឹងកំពុងស៊ើបអង្កេតប្រាក់ដែលបង់ឱ្យនាង ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០១៦របស់គាត់។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានប្រកាសរួចហើយថា គាត់នឹងឈរឈ្មោះម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈដែលរដ្ឋធម្មនុញ្ញមិនរារាំងមនុស្សដែលមានប្រវត្តិឧក្រិដ្ឋកម្មមិនឲ្យកាន់តំណែងឡើយ។

បន្ទាប់ពីការចោទប្រកាន់ត្រូវបានប្រកាស លោក ត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់គណបក្សប្រជាធិបតេយ្យពីបទបៀតបៀននយោបាយ។ លោកថា ពួកគេ (បក្សប្រជាធិបតេយ្យ) កំពុងប្រើអាវុធប្រព័ន្ធយុត្តិធម៌ ដើម្បីដាក់ទោសគូប្រជែងរបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី បញ្ហាផ្លូវច្បាប់របស់គាត់បានបន្តទៅដល់ការស៊ើបអង្កេតជាច្រើនទៀត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner