សិស្ស និសិត្ស នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បំពេញកម្មសិក្សា នៅស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក

ភ្នំពេញ ៖ មជ្ឈមណ្ឌល KOPIA បានធ្វើការរៀបចំ និងជួយឧបត្ថម្ភគាំទ្រដល់និសិត្ស នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការបំពេញកម្មសិក្សា ដល់កន្លែងស្រាវជ្រាវកសិកម្មផ្ទាល់ ដែរកម្មវិធីថ្ងៃនេះគឺជាផ្នែកមួយ នៃការអនុវត្តន៍ផែនការសកម្មភាពនៃការចុះអនុស្សរណៈយោគយល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌល KOPIA សិស្សនិសិត្សចំនួន ៥០នាក់ និងបានធ្វើការចុះផ្ទាល់ដល់កន្លែងស្រាវជ្រាវដំណាំពោត ដោយមានការពន្យល់បង្ហាញដោយផ្ទាល់ពីមន្រ្តីអនុវត្តន៍គម្រោងលើការងារបង្កាត់ពូជពោត និងផលិតកម្មគ្រាប់ពូជ ។

កម្មវិធីនេះចាប់ផ្តើមដោយការមានមតិសំណេះសំណាលស្វាគមន៍ ពីលោក បណ្ឌិត Song Young-Ju នាយកនៃមជ្ឈមណ្ឌល KOPIA ទៅកាន់សិស្សនិសិត្ស និងមានការពន្យល់អំពីប្រវត្តិ និងសមិទ្ធផលនៃគម្រោងពោតអ៊ីប្រ៊ីតកម្ពុជា ដោយលោក សួន ដារ៉ារិទ្ធ មន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងមានលោក នៅ ថុង អ្នកបង្កាត់ពូជនិងជាមន្រ្តី អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបកស្រាយលម្អិតទាក់ទងជាមួយនឹងការងារបង្កាត់ពូជពោតអ៊ីប្រ៊ីតនៅកម្ពុជា ។

លោក នាយកមជ្ឈមណ្ឌល KOPIA បានមានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិសិត្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចុះកម្មសិក្សាផ្ទាល់ដល់កន្លែងស្រាវជ្រាវដំណាំបន្លែផងដែរ ។

សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកបណ្ឌិត ជាង ហុង អ្នកដឹកនាំសិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងអំណរគុណដល់មឈ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រដល់សិស្សនិស្សិតមកធ្វើការទស្សនៈកិច្ចសិក្សាដល់កន្លែងស្រាវជ្រាវ និងផ្តល់ការអប់រំជាក់ស្តែង ។ លោកបានបន្ថែមថា ការជួយគាំទ្រនេះពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិសិត្សផងដែរ ៕ ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner