សន្តិភាព និងសមិទ្ធផលនៅ ទូទាំង ប្រទេសកម្ពុជា ដោយសារ នយោបាយច្បាស់លាស់របស់បក្សប្រជាជនកម្ពុជា

ថ្នាក់ដឹកនាំកំពូលបក្សប្រជាជនកម្ពុជា បានប្រើអស់ប្រាជ្ញា ស្មារតី បូករួមទាំងយុទ្ធសាស្ត្រ បំរើជាតិ និងប្រជាជន ដើម្បីធ្វើអោយប្រទេសកម្ពុជារួចផុតពីសង្គ្រាម ពីភាពអត់ឃ្លាន ហើយនឹងឈានសម្រេចបានជាប្រទេស មានប្រាក់ចំណូលធម្យមកំរិតខ្ពស់នាពេលខាងមុខ។ បក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ បានធ្វើអោយប្រទេសកម្ពុជាពោរពេញដោយសមិទ្ធផល ដេរដាសពាញផ្ទៃប្រទេស។ នេះបើតាមការលើកឡើងពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្ពោធ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលនានា នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ អគានេះបម្រើឱ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន និងបង្ហាញពីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជាដែលមានភាពចាស់ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស។

លោកជំទាវ បានអំពាវនាវដល់ពលរដ្ឋ សមាជិក សមាជិកា ទាំងអស់៖  

១. រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នា​ថែរក្សា​នូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស ដែលបាន​ផ្តល់ជូន ឱ្យបានគង់​វង្ស​សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។

២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស មេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ត្រូវបម្រើសេ​វាសាធារណៈឱ្យបាន​ល្អប្រសើរជូនប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋានរបស់ខ្លួន ។

៣. ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សា​ភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឲ្យជៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេស មេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀត។

៤. យើងទាំងអស់គ្នាត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ចំណែកឯរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវជម្រុញប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ។

៥. បន្ទាប់ពីមានទីស្នាក់ការបក្សហើយ ខ្ញុំក៏ស្នើសុំឲ្យ ថែរក្សាអនាម័យ បរិស្ថាន និងសោភណ្ឌភាពនៅក្នុងបរិវេននេះឲ្យបានស្អាត សក្តិសមជាគណបក្ស ដឹកនាំប្រទេស ។

៦. រួមគ្នាគៀងគរជីដូន ជីតា ឳពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិផងរបងជាមួយ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ខាងមុខនេះ ។

៧. គោរពច្បាប់ចរាចណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹង និងកុំបើកបរ ពេលស្រវឹង​ និងមិនត្រូវឲ្យសមាជិកណាម្នាក់បាត់បង់ជីវតដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ ។

៨. ត្រូវប្រយ័ត្ន នូវភ្លើងទៀន ធូប និងអគ្គិសនីយផ្សេងៗ ដែលអាច បង្ករជាអគ្គីភ័យក្នុងអំឡុងពេលទទួលទេវតាឆ្នាំថ្មី។

សមិទ្ធិផលសម្ពោធថ្ងៃនេះ រួមមាន ៖ អាគារទីស្នាក់ការគណបក្សស្រុក ចំនួន០១ខ្នង កំពស់ ០២ជាន់ ដែលមានប្រវែង ២៥ម៉ែត្រ x ៣៧ម៉ែត្រ ខ្លោងទ្វារ និងរបង ក្រាលឥដ្ឋការ៉ូ ម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ ស្តូបមិត្តភាពចំនួន១ រូបសំណាកអប្សរាចំនួន២ រូបសំណាកព្រាបស(ធំ)ចំនួន២ ស្រះទឹកចំនួន១ ដាំដើមត្នោត ដើមឈើ ចាក់ដីបំពេញទីធ្លា ការបំពាក់គ្រឿងបរិក្ខារ សង្ហារឹម រួមមាន តុឈើ កៅអីឈើ ទូរឈរនិយាយ LED Screen ទំហំ ៨៥អ៉ីង ចំនួន ០១គ្រឿង សាឡុង ម៉ាស៊ីនត្រជាក់ ចំណាយអស់ថវិកាសរុប ៥៨០,០០០ $ (ប្រាំរយប៉ែតសិបពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ដែលជាអំណោយរបស់ ​ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការ​គណបក្ស និងសមិទ្ធិផលនានានៃស្រុកចន្ទ្រា នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕ ដោយ ថេត វិចិត្រ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner