ផ្លូវប្រវែង ៧៥គីឡូម៉ែត្រត្រូវបានជួសជុលឲ្យរលោងស្អាតគ្មានគ្រលុក និងអំពូលសូឡាងជាង ២ពាន់អំពូលបានដាក់បំភ្លឺនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖ ផ្លូវប្រវែងប្រមាណ ៧៥គម ត្រូវបានឈូសឆាយឲ្យរលោងស្អាត នៅស្រុកអូររាមងឪ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការចូលរួមអបអរសាទរទទួលទេវតា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងនៅពេលខាងមុខ។ យុទ្ធនាការផ្លូវរលោងស្អាត គ្មានគ្រលុក នៃមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃុំ អនុវត្តន៏បានប្រមាណជាង ៩០% នៃគម្រោងសរុប ។

បន្ថែមពីនេះ កម្មវិធីសូឡាបំផ្លឺផ្លូវ បានតម្លើងអំពូលសូឡាជាង២ពាន់បង្គោល រួចជាស្រេច និងបានកំពុងបំផ្លឺផ្លូវតាមមូលដ្ឋាន និងក្បែរផ្ទះប្រជាពលរដ្ឋ។ ជាមួយុទ្ធនាការផ្លូវស្អាត គ្មានគ្រលុក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានដាក់ចេញដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់ថា យុទ្ធនាការផ្លូវស្អាត គ្មានគ្រលុកនៅទូទាំងស្រុកអូររាំងឪ និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬទៅកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល និងជួយបង្កើនជីវភាព និងការរស់នៅប្រកបដោយភាពសុខដុមរមនា ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំដែងការសប្បាយរីករាយជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដែលបានអភិវឌ្ឍមូលដ្ឋាន ទៅតាមការសន្យានាពេលកន្លងមក ក៏ដូចជាបានកសាងសមិទ្ធផលថ្មីសម្រាប់ស្វាគមន៍ឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋប្រុសស្រី មកលែងស្រុកកំណើត បានទទួល និងរីករាយក្រោមម្លប់សន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ការអភិវឌ្ឍនាពេលនេះ មិនត្រឹមតែបានបង្ហាញពីការអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ វាក៏បានឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេសទៀតនៅ ការរៀបចំរម្មណីដ្ឋានទន្លេស្ងាយជាគំរូអព្យាក្រឹតកាបូន ដែលមានការដាំដើមឈើរាប់រយដើម ដាំផ្កាស្បៃរឿង ១លានគុម្ព និងការរៀបចំហេដ្ឋរចនាសម្ព័ន្ធនានាប្រើឲ្យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានឃុំចំនួន៧ និងមានភូមិចំនួន ១៤២ភូមិ ព្រមទាំងមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិមួយចំនួន ជាពិសេសតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដែលនឹងក្លាយជារមណីដ្ឋានធម្មជាតិមួយកន្លែង ដែលមានស្រស់ស្រស់ស្អាត តាមរយៈការដាំផ្កាស្បៃរឿង១លានគុម្ព បានដាំលម្អដើមឈើជាច្រើនដើម។ ឆ្នាំនេះពិតជាពិសេស ក្រុមការងារបានរៀបចំសង្រ្កាន្តសម្រាប់អបអរសាទរទទួលទេវឆ្នាំថ្មី និងទេវតាយាងមកគ្រប់គ្រងមាតុភូមិកម្ពុជានៅពេលខាងមុខ នៅតំបន់ទន្លេស្ងួត ដែលបានផ្តល់ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ៕

ប្រភព ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner