ទិន្នផលឧស្សាហកម្មនៅកូរ៉េខាងត្បូងធ្លាក់ចុះ ខណៈដែលការលក់រាយស្ទុះងើបឡើងវិញ

សេអ៊ូល៖ ទិន្នន័យបានបង្ហាញឱ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ ខណៈដែលការលក់រាយស្ទុះងើបឡើងវិញយ៉ាងខ្លាំង ពីការខាតបង់កាលខែមករា ឆ្នាំ២០២៣។

ទិន្នន័យស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា សន្ទស្សន៍ទិន្នផលឧស្សាហកម្មបានធ្លាក់ចុះ ៣.២ភាគរយនៅក្នុងខែកុម្ភៈ ខណៈដែលសន្ទស្សន៍នៃការលក់រាយបានកើនឡើង ៥.៣ភាគរយកាលពីខែមុន បន្ទាប់ពីការធ្លាក់ចុះ ១.១ភាគរយនៅក្នុងខែមករា។

ទិន្នន័យបានបង្ហាញថា ទិន្នផលរោងចក្របានធ្លាក់ចុះក្នុងខែកុម្ភៈ ត្រូវបានដឹកនាំដោយផលិតផលពាក់កណ្តាលសម្រេច និងរថយន្តចំនួន ១៧.១ភាគរយ រីឯផលិតផលផ្សេងទៀតបានធ្លាក់ចុះ ៤.៨ភាគរយ ច្រើនជាងការទូទាត់ការកើនឡើងនៃសារធាតុគីមី និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។

ទិន្នន័យខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងចំពេលដែលសេដ្ឋវិទូមួយចំនួនព្យាករណ៍ថា ប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីមួយនេះ ដែលពឹងផ្អែកលើការនាំចេញកាន់តែច្រើន សម្រាប់កំណើនជាងការប្រើប្រាស់ក្នុងស្រុក នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសបច្ចុប្បន្ន៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner