រដ្ឋមន្ត្រីកសិកម្ម ៖ គយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រ និងសំណាក នៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីនីតិវិធី នៃកិច្ចដំណើរការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិផលវិស័យកសិកម្ម ក្នុងទម្រង់អេឡិចត្រូនិក តាមប្រព័ន្ធបញ្ជរតែមួយ ក្នុងជំហានដំបូង នៅទីស្តីការក្រសួង កាលរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជានីតិវិធី គឺគយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រ និងសំណាក នៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ហើយសម្រាប់ក្រុមហ៊ុនណាដែលមិនគោរព តាមគោលការណ៍ អនាម័យ និងភូតគាមអនាម័យ (SPS) គឺតម្រូវឱ្យនាំទៅប្រភពដើមវិញ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មដែលត្រូវស្ថិតក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយ ជាមួយគ្នានេះដែរអគ្គនាយកដ្ឋានពាក់ព័ន្ធទាំង៣ គឺកសិកម្មសត្វ និងជលផល ត្រូវធ្វើការនេះជាមួយគយ និងពិនិត្យកែសម្រួលអនុក្រឹត្យលេខ១៧ ថាតើរបស់ណាត្រូវធ្វើការត្រួតពិនិត្យ (Spot Check) ហើយត្រូវដឹងពីប្រភពច្បាស់លាស់។

ឯកឧត្តម ឌិត ទីណា បន្តទៀតថា ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ (SPS) គឺជាបដិការដែលត្រូវអនុវត្តតាមគោលការណ៍ស្មើភាពពាណិជ្ជកម្ម ដែលការងារនេះ មិនមែនជារបាំងគយ មិនមែនរបាំងបច្ចេកទេស តែជារបាំង អនាម័យនិងភូតគាមអនាម័យ (SPS) ដើម្បីការពារអនាម័យនិងសុខភាពសាធារណៈ ដោយមិនរារាំងដល់ការធ្វើពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការងារទាំងអស់គឺត្រូវតែជាអេឡិចត្រូនិក (Digital) ដើម្បីធ្វើទំនើបកម្មឱ្យរហ័សទាន់ចិត្ត ចំណេញពេលវេលា និងប្រសិទ្ធភាពការងារខ្ពស់។ ការដាក់ចូលបញ្ជរតែមួយនេះ ត្រូវធ្វើឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner