ប្រធាធិបតីម៉ិកស៊ិកសុំជំនួយពីអាមេរិក ក្រោយការឆេះកន្លែងឃុំឃាំង ស្លាប់ជនចំណាកស្រុក
ម៉ិកស៊ីកូ៖ ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិកជំនួយពីសហរដ្ឋអាមេរិក បន្ទាប់ពីភ្លើងឆេះមណ្ឌលឃុំឃាំង។
ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោក អេនត្រេស មែនូអែល ឡូប៉េស អូប្រាដឺ (Andres Manuel Lopez Obrador) បានប្រកាសសុំជំនួយពីសហរដ្ឋអាមេរិក បន្ទាប់ពីភ្លើងឆេះមណ្ឌលឃុំឃាំង។

លោក ប្រធានាធិបតីម៉ិកស៊ិក អំពាវនាវម្តងទៀតឱ្យសហរដ្ឋអាមេរិកបែងចែកធនធានបន្ថែមទៀតដើម្បីការពារទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់ នៅក្នុងតំបន់ក្រីក្រ នៃប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ បន្ទាប់ពីការស្លាប់របស់ជនចំណាកស្រុក ៣៩ នាក់ នៅមជ្ឈមណ្ឌលឃុំឃាំងម៉ិកស៊ិក។

គួររម្លឹកថា ការស្លាប់ដ៏គួរឱ្យរន្ធត់នៃជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៤០ នាក់នៅក្នុងអគ្គីភ័យខណៈពេលដែលចាក់សោរនៅខាងក្នុងបន្ទប់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុក របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ជំរុញឱ្យមានការអំពាវនាវឱ្យបិទមជ្ឈមណ្ឌលឃុំឃាំងដ៏ល្បីរបស់ប្រទេសនេះ។ ការស៊ើបអង្កេតលើបុគ្គលិកមជ្ឈមណ្ឌលឃុំឃាំង។ បន្ទាប់ពីសោកនាដកម្មនៃការឃុំឃាំង ស៊ីអ៊ូដេត ជ័ររ៉េស (Ciudad Juárez) នេះ។

ក្រុមនៃអង្គការតស៊ូមតិចំណាកស្រុកចំនួនបាននិយាយចំៗថា “គោលនយោបាយអន្តោប្រវេសន៍របស់ម៉ិកស៊ិកសម្លាប់” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
