ចាត់តាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីពីការកែសម្រួលភារកិច្ច និងចាត់តាំងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីសម្រេចបានឱ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចសម្រួលភារកិច្ចឯកឧត្តម ហ៊ុន ម៉ាណែត ពីអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ចាត់តាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ៕
ដោយ៖ពលជ័យ

ads banner