ប្រជាជនខេត្តត្បូងឃ្មុំរាប់រយនាក់ប្រារព្ធពិធីបុណ្យនេសាទតាមបែបប្រពៃណីប្រចាំឆ្នាំយ៉ាងច្រើនកុះករ

ត្បូងឃ្មុំ៖ អ្នកភូមិនៅភាគខាងកើតនៃប្រទេសកម្ពុជា នាំគ្នារត់ចូលទៅក្នុងបឹងភក់មួយកន្លែង ដែលមានជម្រៅជ្រៅ ដោយប្រើប្រាស់កន្ត្រក និងអួនដើម្បីចាប់ត្រី ដែលនេះជាផ្នែកមួយនៃពិធីបុណ្យនេសាទតាមបែបប្រពៃណីប្រចាំខេត្តត្បូងឃ្មុំ។

កីឡាពាក់មួកចំបើង និងក្រមាធ្វើពីកប្បាសដើម្បីការពារខ្លួនពីពន្លឺថ្ងៃ កុមារ និងមនុស្សធំរាប់រយនាក់ដែលចូលរួម បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលពួកគេប្រមូលផ្តុំគ្នានេសាទត្រីទឹកសាប និងត្រីពស់នៅក្នុងទឹកបឹងក្រម ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ពិធីបុណ្យនេសាទតាមបែបប្រពៃណីប្រចាំឆ្នាំបានវិលត្រលប់មកវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ ដោយសារជំងឺរាតត្បាត ពោលគឺធ្វើឡើងក្រោយការច្រូតកាត់រួច ហើយអ្នកចូលរួមទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍បុរាណតាមបែបប្រពៃណី ដើម្បីរកត្រីក្នុងទឹកបឹង មានដូចជាកន្ត្រក និងមុងជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner