សម្តេចតេជោ ហ៊ុន សែន៖ ចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជា ផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ
ភ្នំពេញ៖ ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារ សាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជាចំនួនជាង ៤ ០០០ នាក់ នៅ មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជា ផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺ សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ផងដែរ ដែល បានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការ ប្រកួត ស៊ីហ្គេមឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជា បានឆ្លង កាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋាន ជាតិ អូឡាំពិកនៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។
សម្តេចតេជោ ក៏បានបានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខាន ការ ធ្វើ ជា ម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជា មាន តម្រូវ ការអភិវឌ្ឍ ប្រទេស ជាពិសេសលើការកសាងហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗ។
សម្តេចតេជោបានបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព គុណតម្លៃ នៃសន្តិភាព បានកំណត់គោលដៅ និងប្រធានបទរបស់កីឡា ជា មូលដ្ឋានគឺ «កីឡារស់ក្នុងសន្តិភាព» ។កម្ពុជា ត្រូវទទួលធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ និងប្រជាជនដែលបានរង់ចាំជាង៦៤ឆ្នាំ (ចាប់តាំងពីឆ្នាំ ១៩៥៩-២០២៣) ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ