រដ្ឋាភិបាលសម្រេចទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈ តាមប្រព័ន្ធធនាគារ

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖រាជរដ្ឋាភិបាលបានសម្រេចចេញ អនុក្រឹត្យ កំណត់អំពីវិធាននៃការទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារដើម្បីធានាប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាព ចំពោះមន្ត្រីសាធារណៈ។ យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃ ៣ ខែមេសា បានឱ្យដឹងថា  អ​នុ​ក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីសាធារណៈដែលសំដៅដល់អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអា​

ណត្តិសាធារណៈដោយការបោះឆ្នោត ដែលមានគណនីបៀវត្សនៅធនាគារ។

អនុក្រឹត្យនេះ​បន្តថា មន្ត្រីរាជការស៊ីវិល យោធិន មន្ត្រីនគរបាល មន្ត្រីពន្ធនាគារ ទីប្រឹក្សា​ជំនួយការ និងមន្ត្រីកិច្ចសន្យា ព្រមទាំ​ងនិវត្តន៍ជន ជនបាត់បង់សម្បទានវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អ​តី​តយោធិននៃកងយោធពលខេមរភូមិន្ទ អតីតមន្ត្រីនគរបាលជាតិកម្ពុជា និងគ្រួសារជនពលីនិងគ្រួសារជនមរណៈជាអ​តីតយុទ្ធជននៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសមាជិកព្រឹ​ទ្ធ​សភា រ​ដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

ប្រភព​បន្តថា គណនីបៀវត្សរបស់មន្ត្រីសាធារណៈនៅធនាគារ ត្រូវបានប្រើប្រាស់សម្រាប់ទទួលប្រាក់ដែលជាអត្ថប្រយោ​ជន៍​របស់មន្ត្រីសាធារណៈ ជាអាទិ៍ បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោ​ងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម និងប្រាក់ឧបត្ថម្ភផ្សេងទៀត។ ​បើតាមអនុក្រឹត្យដដែលនេះ ក្នុងករណីពិនិត្យឃើញក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ប្រហាក់ប្រហែល និងរដ្ឋបាលថ្នា​ក់ក្រោមជាតិដែលមិនបានអនុវត្តពេញលេញ ឬភាពមិនប្រក្រតីផ្សេងៗ ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រ​​ធានអង្គភាពសាធារណៈប្រហាក់ប្រហែលសាមី អភិបាលនៃគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិសាមី

និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាពខ្ពស់។

មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ADHOC លោក សឹង សែនករុណា នៅថ្ងៃទី៤ ខែមេសានេះ បានថ្លែងស្វា​គមន៍ចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាលមួយនេះព្រោះនេះជារឿងល្អ និងជាផ្នែកមួយនៃការកាត់បន្ថយអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ បើធៀបទៅនឹងពេលមុនមានការបើកប្រាក់បៀវត្សជាកញ្ចប់ ជូនមន្ត្រីរាជការសាធារណៈ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner