ការរស់ឡើងវិញនៃសត្វព្រៃជិតផុតពូជនៅប្រាសាទអង្គរវត្តរបស់កម្ពុជា

សៀមរាប៖ ពូជអំបូរសត្វស្វាដែលជិតផុតពូជ បានឆ្លងកាត់ព្រៃជិតប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលនេះជាសញ្ញានៃការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីជាច្រើនទសវត្សរ៍ បន្ទាប់ពីការបរបាញ់សម្លាប់សត្វព្រៃនៅទីនោះ។

សត្វទោចដ៏កម្រមួយគូដំបូង ត្រូវបានគេប្រទះឃើញក្នុងឆ្នាំ ២០១៣ ដែលជាផ្នែកមួយនៃកម្មវិធីរួមគ្នារវាងអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) រដ្ឋបាលព្រៃឈើ និងអាជ្ញាធរជាតិអប្សរា ដែលជាភ្នាក់ងាររដ្ឋាភិបាលគ្រប់គ្រងប្រាសាទបុរាណក្នុងសតវត្សរ៍ទី ១២។

លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃរបស់អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) បាននិយាយថា ជាទូទៅ អ្វីដែលយើងកំពុងធ្វើនៅតំបន់អង្គរ គឺយើងកំពុងស្តារឡើងវិញនូវបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា ឱ្យទៅជាបេតិកភណ្ឌវប្បធម៌ដ៏ស្រស់បំព្រង។

តំបន់អង្គរពិតជាស្រស់ស្អាតណាស់ ព្រៃឈើត្រូវបានការពារ និងថែរក្សាបានយ៉ាងល្អ ជុំវិញប្រាសាទដ៏អស្ចារ្យ ហើយវាជាកន្លែងវប្បធម៌ដ៏សំខាន់ ហើយវាត្រូវបានថែរក្សា និងការពារយ៉ាងល្អដោយអាជ្ញាធរជាតិអប្សរានៅទីនេះ។ ហើយវាជាទីជម្រកសត្វទោច ដែលជាប្រភេទសត្វមានមន្តស្នេហ៍ដ៏ស្រស់ស្អាត វិលត្រលប់មកប្រាសាទដ៏អស្ចារ្យទាំងនេះនៅក្នុងព្រៃដ៏អស្ចារ្យនេះ។

លោក Nick Marx បាននិយាយទៀតថា ឥឡូវនេះ យើងបានដោះលែងសត្វទោចបួនគូផ្សេងគ្នាចូលទៅក្នុងព្រៃអង្គរ ហើយពួកវាបានបន្តពូជ ហើយឥឡូវនេះ កូនសត្វទោច ៧ក្បាលបានចាប់កំណើតនៅក្នុងព្រៃក្នុងតំបន់អង្គរ ដូច្នេះគម្រោងនេះដំណើរការល្អណាស់។ លោក Nick Marx បន្ថែមថា ដូច្នេះអ្វីដែលយើងសង្ឃឹមសម្រាប់ថ្ងៃអនាគត នោះគឺការបង្កើតចំនួនសត្វព្រៃប្រកបដោយនិរន្តរភាព ចំពោះអំបូរប្រភេទសត្វដែលជិតផុតពូជ ដែលយើងបានដោះលែងនៅទីនេះក្នុងព្រៃអង្គរដ៏អស្ចារ្យ។

លោក Nick Marx បានបញ្ជាក់ទៀតថា សត្វព្រៃដទៃទៀតនៅក្នុងព្រៃផ្សេងទៀតគឺមានគ្រោះថ្នាក់ ដោយសារតែការរីករាលដាលនៃអន្ទាក់ពាសពេញព្រៃ ដែលពិតជាត្រូវការការបង្ក្រាបវាជាចាំបាច់ ប្រសិនបើយើងកំពុងខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃកម្ពុជា ហើយអ្វីដែលសំខាន់នោះ គឺពួកយើងក៏កំពុងតែបាត់បង់ព្រៃឈើផងដែរ ហើយនោះជាគ្រោះថ្នាក់ធំបំផុតចំនួនពីរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner