ក្រសួងកសិកម្មដាក់ចេញការប្រើប្រាស់ពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

ក្រសួងកសិកម្ម បានដាក់ចេញជាផ្លូវការនូវការប្រើប្រាស់ពូជស្រូវថ្មីចំប៉ីស៧០ ដែលរំពឹងថានឹង ជួយបង្កើនកាន់តែខ្លាំងលើការផលិតលើវិស័យកសិកម្មជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងក្នុងទិវាច្រូត និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពូជស្រូវចំប៉ីស៧០ បានថ្លែងពូជស្រូវថ្មីនេះ «នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងធ្វើឲ្យជីវភាពរបស់ប្រជាកសិករមានភាពល្អប្រសើរ»។

ពូជស្រូវចំប៉ីស៧០ គឺជាពូជត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេ ក្នុងពិភពលោក ជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវឈ្មោះ CNI9024 ដែលបានបានឆ្លងកាត់ការពិសោធន៍យ៉ាងហោចចំនួន៨០កន្លែង។ ដូចការលើកឡើងរបស់មន្ត្រីជំនាញកសិកម្មលោក អ៊ុក ម៉ាការ៉ា ក្នុងទិវាច្រូត និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវពូជស្រូវចំប៉ីស៧០។

ពូជស្រូវល្អៗរបស់ប្រទេសកម្ពុជាមានច្រើន ប៉ុន្តែពូជដែលល្អបំផុត និងបានជាប់ជាចំណាត់ថ្នាក់ នៃពានរង្វាន់លេខ១ លើសកលលោករហូតដល់៥ដងនោះ គឺពូជស្រូវផ្ការំដួល។ មន្ត្រីជំនាញកសិកម្មដដែលបានពន្យល់ថា ការបង្កាត់ពូជស្រូវរំដួល ដែលបង្កើតចេញជា ពូជស្រូវចំប៉ីស៧០នេះ គឺជាពូជដែលបង្កាត់ក្នុងលក្ខណៈធម្មតា។

ពូជស្រូវចំប៉ីស៧០នេះ គឺជាពូជស្រូវក្រអូបដែលប្រើពេលដាំដុះត្រឹម៣ខែ និងមិនតម្រូវឲ្យប្រើប្រាស់ទឹកច្រើន និងការថែទាំដាក់ជីច្រើននោះទេ។ ពូជស្រូវចំប៉ីសនេះ ត្រូវពលរដ្ឋដែលផលិតនិយាយថា វាជាអង្ករដែលទទួលបាយប្រកបដោយឱជារស។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា បានថ្លែងជម្រុញវិស័យឯកជនត្រូវជម្រុញទីផ្សារ ដើម្បីការលើកកម្ពស់នូវអង្ករខ្មែរក្លាយជាអង្ករ ដែលមានតម្លៃថ្លៃជាងគេលើសកលលោក។

ads banner