អ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល នៅកន្លែងខ្លះនឹងមានការរអាក់រអួល ចរន្តអគ្គីសនីខ្លះៗចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្ត ការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានានិងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចមាននៅក្នុងសេចក្តី ជូនដំណឹង។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។
សូមអានសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ៖
ដោយ៖ ភារ៉ា និងប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕