ទូទាំងប្រទេស ថ្ងៃទី៥ មេសា នគរបាលចរាចរណ៍ផ្លូវ គោករកឃើញយានយន្តល្មើសច្បាប់ ២៥៣គ្រឿង
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ បានដាក់គោលដៅរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកចំនួនសរុប ១១៤គោលដៅ មានយានយន្ត ចូល គោល ដៅចំនួន ១,៧៨៤គ្រឿង ម៉ូតូ ១,២៩៣គ្រឿង។
ក្នុង នោះរក ឃើញយានយន្តល្មើសសរុបចំនួន ១៦៥គ្រឿង (ម៉ូតូចំនួន ១៣២គ្រឿង )ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំង ប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ។
ដោយឡែក នៅថ្ងៃដដែល នេះ យោងតាមទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរ បាលជាតិ បានឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេសបណ្ដាលមកពីការប៉ះទង្គិចចំនួនប្រាំលើកឱ្យមនុស្សស្លាប់បីនាក់ របួសធ្ងន់បីនាក់ និងស្រាលមួយនាក់ ។
មូលហេតុនៃគ្រោះថ្នាក់នេះដែរបណ្តាលមកពីកត្តាល្បឿនមួយលើក, មិនគោរពសិទ្ធិពីរលើក ,បត់គ្រោះថ្នាក់មួយលើក និងកត្តាយាន មួយលើក៕
ដោយ៖ ស៊ូ ប៊ុនធី និង ភារ៉ា