សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មេសា ២០២៣

១. កម្ពុជាត្រូវការថវិកាប្រមាណ ១៣៨លានដុល្លារទៀតសម្រាប់សកម្មភាពរំដោះមីនរយៈពេល២ឆ្នាំទៀត ដើម្បីសម្រេចផែនការរដ្ឋាភិបាល “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥” – AMS Central

២. មកទល់ពេលនេះ កម្ពុជាបានប្រមូលសំណាកកេសរកូលចំនួន ២១០ប្រភេទ ដែលស្មើនឹងប្រមាណ ៥ ០០០សំណាក ហើយបានបញ្ជូនសំណាកចំនួន ២៣ប្រភេទទៅសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស – AMS Economy

៣. ADB ថាការនាំចេញផលិតផលកាត់ដេរកម្ពុជាបន្តធ្លាក់ចុះ ព្រោះតម្រូវការទីផ្សារមានបរិមាណតិច – RFI

៤. ចិនបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងទៅក្នុងដែនទឹក នៅក្បែរកោះតៃវ៉ាន់ ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងអាមេរិក លោក Kevin McCarthy – BBC

៥. វៀតណាមនឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok នៅក្នុងប្រទេស ចាប់ពីខែឧសភា ដើម្បីធានាថាវេទិកាវីដេអូនេះអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្ម – CNA

#ams1minute

ads banner