ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ។ ប្រយ័ត្នមនុស្សនិន្ទាឈ្នានីសបំផ្លាញផែនការអ្នក ដូច្នេះគ្រប់គ្រងការសំងាត់។ ពេលវេលាល្អរបស់អ្នកមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចរៀបពិធីនានាបាន។ ដោយឡែក សូមប្រុងប្រយ័ត្នបន្តិចចំពោះភាពអាក់អន់ចិត្ត និងមតិរិះគន់ខ្លះក្នុងទំនាក់ទំនង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែង ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកចុះ។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា ព្រោះអាចខាតបង់ច្រើន។ នៅក្នុងថ្ងៃ នេះលោកអ្នកអាចសម្រេចចិត្តរក្សាទីកន្លែងការងារអោយនៅដដែល ឬផ្លាស់ប្តូរទីកន្លែងការ ងារគឺអាចធ្វើទៅបានដោយគ្មានផលរំខានទេ។ លើសពី នេះនៅក្នុងអនាគតដ៏ខ្លីខាងមុខអ្នក រំពឹងនឹងទទួលបានការផ្តល់ជូនដ៏ប្រសើរពីការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ សូមប្រយ័ត្នចាញ់បោកគេ សូម្បីមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក៏ដោយក៏មិនត្រូវទុកចិត្តដល់ថា្នក់ចែករំលែកពត៌មានសំខាន់ៗនោះ ដែរ។ ចំណែកការប្រើប្រាស់លុយកាក់គឺអាចប្រើប្រាស់បាន ប៉ុន្តែមិនគួរចាយវាយច្រើនពេក ទេនៅក្នុងពេលនេះ ការរក្សាតុល្យភាពហិរញ្ញវត្ថុសំខាន់បំផុត។ ដោយឡែក លោកអ្នកអាច រំពឹងថាទទួលបានដំណឹងរីករាយក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ សូមប្រយ័ត្នមនុស្សផ្ទុយភេទដែលធ្លាប់មានបញ្ហាជាមួយអ្នក។ ក្នុងពេលទន្ទឹមគ្នានេះ ចូរព្យាយាមធ្វើទំនាក់ទំនង ឬចាកចេញពីស្ថានភាពដដែលៗ ពីព្រោះអ្នកអាចនឹងទទួលបាន ឳកាសកាន់តែច្រើននៅមជ្ឈដ្ឋានខាងក្រៅ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាងប្រសើរណាស់។ សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍គ្មានស្ថេរភាព ឬប្រសិនបើអ្នកមិនអាច ផ្អាកការចេញដំណើរបានទេ សូមធ្វើយ៉ាងណាផ្តល់ពេលវេលាអោយខ្លួនឯងអោយបានគ្រប់ គ្រាន់ ការប្រញាលប្រញាលពេកមិនល្អនោះទេ។ ដោយឡែក ក្នុងពេលនេះលោកអ្នកអាច ធ្វើការដោះស្រាយ និងចរចាកិច្ចការងារតូចធំបានយ៉ាងមានប្រសិទ្ធភាពបំផុត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ លើសពីនេះ សូមកុំមានចិត្តរាយមាយ កុំធ្វើការផ្លាស់ប្តូរដោយងាយ ស្ថានភាពនៅជុំ វិញអ្នកនឹងអាចផ្លាស់ប្តូរទៅជាល្អប្រសើរ ក្រោមការយកចិត្តទុកដាក់របស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ។ ក្នុងនោះ ប្រហែលជាដល់ពេលដែលអ្នកគួរចូលអោយកៀកនឹងថ្នាក់ លើ ព្យាយាមធ្វើទំនាក់ទំនង ព្យាយាមធ្វើកិច្ចការក្រោមការទទួលខុសត្រូវ។ នៅក្នុងអនាគត ដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចកែលម្អស្ថានភាពហរិញ្ញវត្ថុអោយកាន់តែប្រសើរឡើង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់លោកអ្នក ជាថ្នាក់ដឹកនាំ ឬជាមេក្រុម ពីព្រោះអ្នកនឹងអាចទទួលបានការជួយជ្រោមជ្រែងពីមនុស្សនៅ ក្រោមបង្គាប់ កិច្ចការងារលំបាកនឹងប្រែក្លាយទៅជាងាយស្រួល។ ក្នុងនោះ ចំពោះលោកអ្នក ដែលបំពេញការងាររដ្ឋឯកជននានារំពឹងបានការផ្តល់ឳកាសបន្ថែម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ ក្នុងពេលនេះ អ្នកអាចនឹងជួបភាពរឹងស្ទះបន្តិច បន្តួច ពិសេសលើផ្នែកហិរញ្ញវត្ថុ ហេតុនេះមិនគួរពាក់ព័ន្ធរឿងខ្ចីបុល។ ក្នុងនោះ ប្រហែលជា អ្នកត្រូវរក្សាគំលាតពីមនុស្សផ្ទុយភេទឆ្នាំម្សាញ់ ពីព្រោះទំនាក់ទំនងមិនអាចធ្វើទៅបាន នោះទេ ផ្ទុយទៅវិញច្រើនតែមានទុក្ខទោសនឹងគ្នា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ លោកអ្នកគួរយកចិត្តទុកដាក់ជាមួយមនុស្សដែលនៅក្បែរ ព្រោះគេអាចនឹងនាំសំណាងដល់អ្នក។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ។ ក្នុងពេលនេះ សូមរក្សាចិត្តគំនិតអាកប្បកិរិយា កុំឆាប់ខឹង គួរ អត់ធ្មត់អោយបានច្រើនបំផុត។ លើសពីនេះ អ្នកក៏មិនចាំបាច់ព្យាយាមធ្វើការបកស្រាយរក ហេតុផលអ្វីទេ ស្ថានភាព អវិជ្ជមាននឹងត្រូវបានកែប្រែ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់របររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកអាចមានភាពស្មុគ្រស្មាញមួយចំនួន ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ការឈ្លោះប្រកែក នឹងនាំមកនូវបញ្ហា ព្រមទាំងខាតប្រយោជន៍ផងដែរ ដូច្នេះចូរអត់ធ្មត់។ ចំពោះការផ្តល់ជូននៅក្នុងថ្ងៃនេះអាចនឹងជួបផលល្អ និងភាពអវិជ្ជមានជាមួយគ្នា ដូច្នេះសូម ពិនិត្យវាយតម្លៃមុនពេលធ្វើការសម្រេចចិត្ត។ បើយកល្អ គួរព្យាយាមបំពេញការងារដែល អ្នកមាននៅក្នុងពេលនេះ ហើយរកចាំពេលល្អខាងមុខ ដើម្បីធ្វើការកែប្រែ ឬបោះជំហានធំ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។ សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ ពិសេសអ្នកដែលមានកំណើតឆ្នាំជូត។ សូមទម្លាក់ចោលកិច្ចការងារខ្លះចោល នឹងធ្វើការងារណាមួយឲ្យច្បាស់ទើបប្រសើរជាង។ ក្រៅពីនេះ លោកអ្នកងាយនឹងយល់ដឹងពីបញ្ហា ហើយធ្វើការសម្របសម្រួល ទៅតាមស្ថានភាពបានយ៉ាងប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៥ ថោះ រោង មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចចរចា បោះជំហានថ្មីលើការងារ និងការបណ្តាក់ទុន។