មនុស្សស្លាប់ ២នាក់ និងរងរបួស ៣នាក់ ខណៈយានយន្តល្មើសច្បាប់ចំនួន ១៣១គ្រឿងត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនៅថ្ងៃទី៦ មេសា ម្សិលមិញ!

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានគោលដៅសរុប ១១៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,២២៧គ្រឿង ម៉ូតូ ៩៦៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣១គ្រឿង មានម៉ូតូចំនួន ៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញ របាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៦ ខែមេសានេះដែរថា បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ០នាក់ ។ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មាន មិនប្រកាន់ស្តាំ ១លើក និងប្រជែងគ្រោះថ្នាក់ ៣លើក។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូម អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវ គោរព ច្បាប់ ចរាចរណ៍ ដើម្បី កាត់ បន្ថយ ការ គ្រោះ ថ្នាក់ ណាមួយ ជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner