សម្តេច ពញាចក្រី ហេង សំរិន ប្រកាសសមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណ បក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពី រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅវិមាន៧មករា។
សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានបេសកកម្មចម្បងៗដូចជា ពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយអង្គការ សមាគមមិត្ត ភាពទ្វេរភាគី បណ្តាប្រទេសនានា សហគមន៍ មូលនិធិសង្គមនានា អង្គការក្រៅរដ្ឋា ភិបាលក្នុងប្រទេស ក្រៅប្រទេសដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ជាមួយបណ្តាប្រទេសដែលមានព្រំដែនជាប់គ្នា ឱ្យមានការរីកចម្រើន និងស្ថិតនៅរួម រស់ ជាមួយ គ្នាក្នុងភាពសុខដុមរមនា និងសន្តិភាព ប្រកបដោយចីរភាព។
សមាសភាព សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានជ្រើសរើសក្នុងចំណោមថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកមកពីតាមបណ្តាក្រសួង-ស្ថាប័ន ព្រមទាំង បុគ្គលដែលមានកិត្តិយស និងកេរ្តិ៍ឈ្មោះក្នុងសង្គម ដែលមានទាំងសមត្ថភាព ចំណេះដឹង និងធនធាន អាចជំរុញសកម្មភាពការងាររបស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បី សន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែមានសន្ទុះ និង ដំណើរការទៅមុខ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ដែលបានចូលរួមបំពេញបេសកកម្មដ៏វិសេសវិសាលនេះ ។
សម្តេចបានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ឱ្យខិតខំប្រឹងប្រែងអនុវត្តតាមទិសដៅ និងភារកិច្ចទាំងឡាយ ដែលមាន ចែងនៅក្នុងលក្ខន្តិកៈ សេចក្តីសម្រេចចិត្ត លិខិតបទដ្ឋាននានា ក៏ដូចជាការចាត់តាំង និងចង្អុលបង្ហាញរបស់គណៈអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យសម្រេចជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់អនុសាសន៍នៅក្នុងការប្រតិបត្តិ ការងារឱ្យកាន់ តែទទួលបានជោគជ័យបន្ថែមទៀតមាន សូមថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញភារកិច្ចតាមស្មារតី លក្ខន្តិកៈ និងការណែនាំ ចង្អុលបង្ហាញរបស់ គណៈអចិ ន្រ្តៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្ស ក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ ឱ្យបានប្រសិទ្ធភាពខ្ពស់ និងទទួលបានជំនឿ និងការគាំទ្រដល់ គណបក្ស និងរាជរដ្ឋាភិបាល។ ត្រូវបំផុសចលនា អប់រំ ផ្សព្វ ផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីគោលនយោបាយ និងសេចក្តីសម្រេចនានារបស់ គណ បក្ស រាជរដ្ឋាភិបាល និងរណសិរ្ស ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អដល់ដៃគូពាក់ព័ន្ធ។ ត្រូវរៀបចំឱ្យមានបទបញ្ជាផ្ទៃក្នុង ផែនការ យុទ្ធសាស្ត្រសម្រាប់ ជា ផែនការអភិវឌ្ឍន៍របស់អង្គភាព ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ជាដើម៕
ដោយ ៖ ហេង សម្បត្តិ និង ថេត វិចិត្រ