ប្រតិភូយោធា ខេត្តដុងណាយ អញ្ជើញបំពេញទស្សនៈកិច្ច នៅកម្ពុជា បន្តពូនជ្រុំកិច្ចសហប្រតិបត្តិ កងទ័ពប្រទេសទាំងពីរ កម្ពុជា វៀតណាម

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តសេនៅយ៍ទោ ឈរ សុខ នាយសេនាធិការង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូខេត្តដុងណាយ ដឹកនាំដោយ លោករវសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី អនុប្រធានស្នងការនយោបាយយោធាខេត្តដុងណាយ អញ្ជើញទស្សនៈកិច្ចនៅកងពលតូចដឹកជញ្ជូនលេខ៩០ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ។

ឧត្តសេនីយ៍ទោ ឈរ សុខ បានចាត់ទុកការបំពេញទស្សនកិច្ចរបស់ប្រតិភូយោធាខេត្ត ដុង ណាយ នៅកងពលតូចដឹកជញ្ជូនលេខ៩០ នាពេលនេះ ពិតបានឆ្លុះបញ្ចាំងពីទំនាក់ទង មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយរួម និងនិយាយដោយឡែក កងពលតូចដឹកជញ្ជូនលេខ៩០ និងយោធាខេត្តដុងណាយ ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តសេនីយ៍ទោ ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលស្វាគមន៍រូបលោក និងសហការីនាពេលនេះ ។ លោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី បានមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ក្នុងនោះផងដែរក្រោមការដឹកនាំបញ្ជារបស់ ឧត្តសេនៅយ៍ទោ ឈរ សុខ កងពលតូចដឹកជញ្ជូនលេខ៩០ មានការវិវឌ្ឍន៍រីកចម្រើន មានសំណង់ អាគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកងពលគួរឲ្យគត់សំគាល់ ។

លោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី បានបន្តថា កម្ពុជា ក្រោមម្លប់សន្តិភាព កម្ពុជាបានផ្លាស់ប្តូរមុខមាត់កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ហើយនាពេលខាងមុខនេះកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គាម ផងដែរ ។ ភាគីបានសន្យាបន្តពូនជ្រុំកិច្ចសហប្រតិបត្តិ កងទ័ពប្រទេសទាំងពីរកម្ពុជា វៀតណាមឲ្យកាន់តែរឹងមាំ ស្ថិតស្ថេរ អមតៈ ៕

ប្រភព ៖ កងទ័ពជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner