ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសប្រមាណ ១៥០០នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

ពិធីសំណេះសំណាល ជា មួយអាចារ្យ-អាចារិនីនាពេលនេះ ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ ទាំង៥១ ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុង សប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសាកលលោកផងដែរ។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ថ្នាក់ដឹក នាំកំពូលរបស់ជាតិ ចំពោះការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែល ជា សាសនារបស់រដ្ឋ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិ ឱ្យកាន់តែរីកចម្រើន រុង រឿង ដោយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិ។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ពិធីសំណេះ សំ ណា ល នាពេលនេះ កើតចេញពីលទ្ធផលនៃសុខសន្តិភាព វិបុល ភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការ ដឹក នាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឱ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ រក្សា បាននូវអត្តសញ្ញាណរបស់ខ្លួនយ៉ាងរឹងមាំ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌ ស ង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរ ភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការ រើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» និងកម្មវិធី «ទស្សនាទានព្រះពុទ្ធ-សាសនា» ហើយនោះ ក្រសួងធម្មការ និងសាសនា ក៏មានការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាមនូវទូទាំងប្រទេស និងក្បួនតម្រា ផ្សេងៗ ការបោះពុម្ពសៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យពុទ្ធិកសិក្សា ការបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ព្រមទាំងសកម្មភាពនានា សុទ្ធតែជាលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីស្មារតីនៃការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ ដែលជាកត្តាជំរុញឱ្យក្រសួងធម្មការ និងសាសនា យកចិត្តទុកដាក់ខ្ពស់ ខិតខំស្រាវជ្រាវ ប្រមែប្រមូលចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានចំណេះដឹង ចងចាំច្បាស់លាស់នូវពុទ្ធសាសនពិធី និងប្រពៃណីទំនៀមទម្លាប់ បទពិសោធន៍ជ្រៅជ្រះ ដើម្បីបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ។

បច្ចុប្បន្ន ក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីល ធម៌ អាចារ្យខ្មែរ បានចំនួន ៤០វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ-អា ចា រិ នី ចូលមកសិក្សាចំនួន ១១,៥៧៣រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣ រូប ហើយកំពុងតែអនុវត្តតាមតួនាទីភារកិច្ច និងក្រមសីលធម៌ដែលក្រសួង បាន បណ្តុះបណ្តាល និងតម្រង់ទិសនាពេលកន្លងមក។ ជាលទ្ធផល ក្រោយពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានសង្កេតឃើញថា សិក្ខាកាមទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន ចំណេះដឹង បទពិសោធល្អៗពីឧទ្ទេសាចារ្យ ឯកសារក្បួនច្បាប់ច្បាស់លាស់ ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិ និងផ្សព្វផ្សាយបន្ត ទទួលបានបទពិសោធរវាងសិក្ខាកាម និងសិក្ខាកាម ស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ ផ្លាស់ប្ដូរមតិយោបល់ និងឯកភាពគ្នាលើការដឹកនាំពុទ្ធសាសនពិធីនានា ពិធីមង្គលផ្សេងៗ បានដោះស្រាយនូវចម្ងល់ដែលមានលក្ខណៈផ្សេងៗគ្នាតាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន ចងក្រងជាសមាគមអាចារ្យខ្មែរ រួបរួមគ្នាបង្កើតនូវសាមគ្គីធម៌ រក្សាបានសុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ គាំទ្រការពារយ៉ាងពេញទំហឹងនូវសុខសន្តិភាព។

ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវកម្រង ឯកសារ នានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការ ប្រា រព្ធ ពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែលម្អពីសំណាក់អាចារ្យ អាចា រិនី និងពុទ្ធបរិស័ទទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។ លើសពីនេះ សិក្ខាកាមជាអាចារ្យ-អាចារិនីទាំងអស់ ដែលបានសិក្សាចប់ វគ្គបណ្តុះ បណ្តាលនីមួយៗ តែងតែបានសម្ដែងកត្តញ្ញុតាធម៌ ដឹងគុណូបការៈ ដ៏ថ្លៃថ្លា ពុំអាចកាត់ថ្លៃបានចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកចិត្ត ទុកដាក់ លើកកម្ពស់ចំណេះដឹងដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានតួនាទីសំខាន់ឡើងក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner