សម្ដេចតេជោ ហ៊ុន សែន រំលឹកពីសុខដុមនីយកម្មនៃពុទ្ធសាសនា ជាមួយនឹងការវិវត្តិសង្គមជាតិ ខណៈវិស័យពុទ្ធចក្រនិងអាណាចក្រ មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីសុខដុមនីយកម្ម នៃពុទ្ធសាសនា ជាមួយនឹងការវិវត្តិសង្គមជាតិ ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្ដាច់ពីគ្នាបាន។
សម្ដេចតេជោ បានលើកឡើងអំពីប្រទេសកម្ពុជានៅក្នុងពេលដែលមានសង្គ្រាម មិនត្រឹមតែប៉ះពាល់តែលើសង្គមជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវិស័យសាសនា ក៏ត្រូវរងគ្រោះផងដែរ។
សម្ដេច ថា នៅពេលដែលវិស័យអាណាចក្រ រងនូវវិបត្តិ វាក៏ធ្វើឲ្យរងផលប៉ះពាល់ ទៅដល់គ្រប់ផ្នែក រួមទាំងសាសនាផងដែរ ។ សម្ដេច បន្តថា៖ គ្រាប់បែក គ្រាប់ផ្លោង វាមិនស្គាល់អ្នកណាជាអ្នកណាទេ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា នៅពេលដែលវិស័យពុទ្ធចក្រ មានការរីកចម្រើនវិស័យសាសនា ក៏ទទួលផលរីកចម្រើន តាមរយៈអាណាចក្រនេះផងដែរ ។
សម្ដេចបានលើកឡើងទៀតថា នៅពេលដែលប្រជាពលរដ្ឋ មានបាននោះ វិស័យពុទ្ធចក្រ ក៏ទទួលបាននូវលើកតម្កើនផងដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ