ក្រសួងប្រៃសណីយ៍ចុះកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន ចុះកិច្ចស ហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង។

ពិធីនេះបានប្រារព្ធកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការ រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. និងសាកល វិទ្យាល័យ ជាតិគ្រប់គ្រង (ស.ជ.គ.) តំណាងដោយ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ស.ជ.គ.។

សាកលវិទ្យាល័យជាតិគ្រប់គ្រង បានជ្រើសរើសប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល សម្រាប់ ផ្ទៀងផ្ទាត់សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. ហើយ ក.ប.ទ. ក៏បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌល បច្ចេក វិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់ អ៊ីនធឺណិត សម្រាប់ការប្រើប្រាស់ក្នុង ស.ជ.គ. ព្រមទាំងការសហការបណ្តុះ បណ្តាល ផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង បច្ចេកវិទ្យាឌីជីថល។


ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ការដាក់ឱ្យប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. អាចចាត់ទុក បានថា ជាសមិទ្ធផលធំថ្មីមួយ បន្ទាប់ពីការដាក់ឱ្យអនុវត្តលើ វិញ្ញាបន បត្រ របស់ ក.ប.ទ. និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យម សិក្សា ទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ហើយ សាកលវិទ្យាល័យ ជាតិ គ្រប់គ្រង គឺជាសាកលវិទ្យាល័យទី១ ដែលបានចូលរួមប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រកម្រិតឧត្តម សិក្សារបស់ខ្លួន។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ បានបង្ហាញពីកិច្ច សហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ ស.ជ.គ. ចំពោះការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនឧត្តមសិក្សា ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យ កសាង សេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋា ភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុង គោល បំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញ ការធ្វើ បរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើង តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ដោយប្រើបច្ចេក វិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើ សន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែល មានដាក់បញ្ចូល QR Code ស្តង់ដារនេះ មិនតម្រូវឱ្យមានការ ធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕ អត្ថបទ និងរូបភាព ង៉ាន់ ទិត្យា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner