ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ.! គ្មានអ្នកឆ្លងថ្មី , គ្មានអ្នក ជាសះស្បើយនិងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។

គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖

  • ករណីឆ្លង សហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)
  • អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣

  • អ្នកឆ្លងសរុបស្មើ 138,726 នាក់
  • អ្នកជាសះស្បើយស្មើ 135,668 នាក់
  • អ្នកស្លាប់ស្មើ 3,056 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner