នាយករដ្ឋមន្ត្រីអង់គ្លេសលោក ស៊ុនណាក់ នឹងជួបប្រធានាធិបតីអាមរិក លោក បៃដិន នៅសប្ដាហ៍ក្រោយ
ឡុងដ៍៖សារព័ត៌មានCNAផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រ៉ាយស៊ី ស៊ុនណាក់(Rishi Sunak )នឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន(Joe Biden) នាសប្តាហ៍ក្រោយនៅប្រទេសអៀរឡង់ខាងជើង។ជំនួបនេះគ្រោងធ្វើឡើងពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅចូលរួមក្នុងខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព Good Friday (កិច្ចព្រមព្រៀងបញ្ចប់អំពើហិង្សជម្លោះនយោយស្រួចស្រាល់នៅអៀរឡង់ខាងជើង)។
សហរដ្ឋអាមេរិកធ្លាប់ធ្វើជាអាជ្ញាកណ្ដាលក្នុងជម្លោះនៅអៀរឡង់ខាងជើង ហើយអាមេរិកនៅតែជាសំឡេងដ៏មានឥទ្ធិពលនៅក្នុងនយោបាយរបស់ប្រទេសអៀរឡង់ខាងជើង ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស៊ុនណាក់នឹងស្វាគមន៍លោក បៃដិន នៅល្ងាចថ្ងៃអង្គារទី១១ មេសានៅពេលយន្តហោះ Air Force Oneដឹកប្រធានាធិបតីអាមេរិក ចុះចត។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកំណត់នូវព័ត៌មានលម្អិតមួយចំនួននៃសកម្មភាពលោក ស៊ុនណាក់ ។
លោកBiden នឹងចំណាយពេលនៅសាធារណរដ្ឋអៀរឡង់ ជាកន្លែងដែលគាត់នឹងទៅលេងទីក្រុង Dublin ជាផ្ទះកំណើតរបស់ដូនតាគាត់។លោកមានដើមកំណើតជាជនជាតិអៀរឡង់។
កិច្ចព្រមព្រៀងសន្តិភាព Good Friday បានចុះហត្ថលេខានៅថ្ងៃទី១០ ខែមេសា ឆ្នាំ ១៩៩៨ ដើម្បីបញ្ចប់ការបង្ហូរឈាមរយៈពេល៣ទសវត្សរ៍នៅអៀរឡង់ខាងជើង។
នៅអៀរឡង់ខាងជើងមានគណបក្សធំៗចំនួនពីរដែលម្ខាងគាំទ្រអង់គ្លេសនិងម្ខាងទៀតមានជំហរមិនគាំទ្រអង់គ្លេសពិសេសក្នុងពេលដែលអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអ៊ឺរ៉ុប។ កាលពីខែមីនា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MI5 របស់ចក្រភពអង់គ្លេសបានជូនដំណឹងពីកម្រិតនៃការគំរាមកំហែង ពីអំពើភេរវកម្មនៅក្នុងប្រទេសអៀរឡង់ខាងជើងដែលមានន័យថា ការវាយប្រហារទំនងជាមានកម្រិតខ្ពស់។ទោះជាយ៉ាងណាគ្មានសញ្ញាណាមួយដែលបង្ហាញថាការវាយប្រហារអាចនឹងកើតឡើងក្នុងពេលប្រារព្ធខួបលើកទី២៥ឆ្នាំនៃថ្ងៃសន្តិសភាពនៅអៀរឡង់ខាងជើងនោះឡើយ លោកបៃដិន ធ្លាប់ប៉ះទង្គិចជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងអំឡុងពេលកិច្ចពិភាក្សាពីការចាកចេញពីសហភាពអ៊ឺរ៉ុបរបស់អង់គ្លេស។ប៉ុន្តែលោក គាំទ្រដល់កិច្ចព្រមព្រៀងចក្រភពអង់គ្លេស-សហភាពអឺរ៉ុប
ដើម្បីដោះស្រាយភាពតានតឹងមួយចំនួនដែលបណ្តាលមកពីកិច្ចព្រមព្រៀង Brexit ដើម៕
ប្រែសម្រួល៖វណ្ណ ស័ក្ដិ