ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានផ្តល់សេវាជូនប្រជាពលរដ្ឋដល់ផ្ទះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក សាន សុខសីហា ជំនួយការ និងជាតំណាងឯកឧត្តម ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនានិងលេីកទិសដៅសម្រាប់ខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ផ្ទះ ដែលផ្តួចផ្តេីមគំនិតបង្កេីតឡេីងដោយឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ឯកសារពាក់ព័ន្ធដែលបានធ្វេីរួចនៅសង្កាត់ និងបានយកជូនដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ មានសរុបចំនួន ១៣៥ច្បាប់។

លទ្ធផលការងារសរុបចាប់ពីខែកក្កដា ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ឯកសារដែលបានយកជូនដល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៨៩ច្បាប់។

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner