ក្រសួងប្រៃសណីយ៍ ៖ ពេលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ ៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត ។
បើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយបានឱ្យដឹងថាចំពោះប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងសួម្បីតែភ្ញៀវអន្តរជាតិ អាចស្វែងរកទីតាំង ១៦ទីតាំង ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-12_12-36-11-768x1024.jpg)
សម្រាប់តំណភ្ជាប់ សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង ៖ https://mptc.gov.kh/public-wifi/ ៕ ដោយ ៖ ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-12_12-36-09-843x1024.jpg)
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។