ជនល្មេីសចំនួន ៤៨នាក់ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៥ករណី បង្ក្រាបបាននៅទូទាំងប្រទេសថ្ងៃទី១១ ខែមេសា ម្សិលមិញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ (ស្រី ៨នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់) ,ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។ ចំណែក វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១១,០៨ក្រាម និង១៣កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ៦៨,៣៧ក្រាម ,កេតាមីន (Ke) ស្មេីនិង ១៩៥២,២៥ក្រាម ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលមានចំនួន ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ១០អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម ៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ ស្រី ១នាក់។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៩ក្រាម។
*៣ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៩ក្រាម។
*៦ / ក្រចេះ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧០ក្រាម។
*៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៤៤ក្រាម។
*៩ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យក Ice ១០កញ្ចប់តូច។
*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,២៦ក្រាម។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-12_12-39-18-1024x768.jpg)
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ស្រី ៥នាក់ ចាប់យក Ice ១កញ្ចប់តូច, Wy ៦៨,៣៧ក្រាម និង Ke ១៩៥២,២៥ក្រាម៕ដោយ ៖ ភារ៉ា និងប៊ុនធី
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-12_12-39-20-1024x768.jpg)