ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយ និវត្តន៍ជនស្រុកបាទីចំនួនជិតពាន់នាក់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ានដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល ជាមួយនិង និវត្តន៍ជនស្រុកបាទីចំនួន៩០៥ នាក់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងនូវការដឹងគុណដល់ការចូលរួមតស៊ូរំដោះជាតិ មាតុភូមិពីសង្រ្គាម វិលមកកាន់សន្តិភាពនិងការអភិវឌ្ឍន៍ ដូចពេលបច្ចុប្បន្ននិងទៅអនាគត។ និវត្តន៍ជនគ្រប់រូបគឺជាអ្នកមានគុណចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ព្រោះថា បើគ្មានការលះបង់តស៊ូ និងបម្រើជាតិជាមួយរាជរដ្ឋាភិបាលនោះទេ គឺពិតណាស់យើងមិនអាចទទួលបាននូវសុខសន្តិភាពដូចបច្ចុប្បន្ននេះដែរ។
ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា ក្រោមកិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់រូប ទទួលបានប្រាក់បៀរវត្ស៍សមរម្យ ពីមួយឆ្នាំទៅមួយ ។ សំរាប់មន្រ្តីរាជការដែលបានបំពេញការងារ គ្រប់អាយុចូលនិវត្តន៍ គឺបាននិងកំពុងទទួលប្រាក់សោធន៍និវត្តន៍របស់ខ្លួនទៅតាមកម្រិតប្រភេទក្រខណ្ឌ និងបានបើកប្រាក់ខែចាយវាយដោះស្រាយជីវភាពរបស់ខ្លួន ដោយមិនចាំបាច់ទន្ទឹងរងចាំការផ្តល់ពីកូនចៅនោះទេ ។
ឯកឧត្តម បន្ថែមថា បន្តពីនេះផងដែរ បងប្អូន កូនក្មួដយ ដែលជាកូនចៅរបស់យើងដែលកំពុងបំពុងនៅតាមរោងចក្រសហគ្រាសក៏និងទទួលបាននូវប្រាក់សោធន៍និវត្តន៍ដូចយើងផងដែរ។ នៅពេលបងប្អូនកូនក្មួយរបស់ពូមីង បងប្អូនធ្វើការចប់ គ្រប់អាយុចូលនិវត្តន៍ ពួកគាត់និងទទួលបានប្រាក់សោធននិវត្តន៍ដូចយើងនាពេលបច្ចុប្បន្ន ហើយពួកគេអាចចិញ្ចឹមខ្លួនឯងបានដោយមិនរំពឹកូន ឬចៅណាម្នាក់ជួយនោះទេ ដែលទាំងនេះគឺជាការអភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា