រដ្ឋបាលខេត្តកណ្តាល ប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជាង ១.០០០ ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល

កណ្តាល៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន១.០៣០ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិអន្លង់ តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលន វត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែក បច្ចេកGទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុង ភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានភាពកាន់តែល្អប្រសើរឡើង។

ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទារ លុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ផ្ទះ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បាន ធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦ លើក ស្មើនឹង ២៧០.៩២៦ប័ណ្ណ។ថ្ងៃនេះគឺជាលើកទី១៨៧ដោយ ផ្ដល់ជូនប្រជាពលរដ្ឋ មកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងចំនួន ១.០៣០ ប័ណ្ណ ស្មើនឹង ៥១៣ គ្រួសារ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner