អត្តពលិក និងប្រតិភូកីឡាចូលរួមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ទទួលបានការលើកលែងលើការបង់ប្រាក់ ៥០ដុល្លារក្នុងមួយថ្ងៃ សម្រាប់ការហូបចុក និងការស្នាក់នៅ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិសេស ក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ដើម្បីត្រួតពិនិត្យរបាយការណ៍រួម និងបច្ចុ ប្បន្ន ភា ព ការងារឆ្ពោះទៅដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានប្រសាសន៍ថា អ្វីដែលទទួលបាន ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចថា ប្រតិភូកីឡាមកពីបណ្តាប្រទេសទាំងអស់ មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ត្រូវបានលើកលែងការបង់ថវិកាចំនួន ៥០ដុល្លារក្នុង ១នាក់សម្រាប់ ១ថ្ងៃ ដែលប្រតិភូទាំងអស់ត្រូវបង់ជូនភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តមអគ្គលេខាធិការ បន្តថា អនុសាសន៍របស់សម្តេចតេជោនេះ បានធ្វើឲ្យក្រុមការងារ និងប្រជាជនកម្ពុជារំភើបរីករាយ កក់ក្តៅ និងមានមោទនភាពដ៏អស្ចារ្យសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ។ ចំពោះអនុសាសន៍ របស់សម្តេចសតេជោ នាយករដ្ឋមន្រ្តី និងការផ្តល់អនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគណៈ កម្មការទាំងអស់ នឹងផ្សព្វផ្សាយចំពោះការមិនយកសេវា ឬកម្រៃថវិកា ៥០ដុលោ្លរក្នុង ១នាក់ សម្រាប់ការហូបចុក និងការស្នាក់នៅរបស់ប្រតិភូកីឡា និងអត្តពលិកទាំ ងអស់អំឡុងពេ លប្រកួត កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ដូច្នេះគណៈកម្មការនឹងធ្វើការផ្សព្វផ្សាយទៅដល់ប្រទេសទាំងអស់ដែលកំពុងត្រៀមលក្ខណៈចូលរួមនេះឲ្យបានជ្រាបជាព័ត៌មាន ដើម្បីសម្រួលដល់ការចូលរួមការប្រកួតរបស់កម្ពុជាឲ្យមានភាពអធិកអធម និងមានភា ព កក់ក្តៅទាំងអស់គ្នា ។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ក្រៅពីអនុសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ នា យ ក រដ្ឋ មន្រ្តី កិច្ចប្រជុំនេះក៏បានផ្តោតលើការងារអនាម័យ និងការរៀបចំតុបតែងលម្អ សោភ័ណភាពទូទៅផងដែរ។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវ និងណែនាំដល់ សហព័ន្ធកីឡាជាតិ ទាំងអស់ដែលគ្រប់គ្រងអត្តពលិក ត្រូវថែរក្សាសុខភាព និងត្រៀមខ្លួនឲ្យបានល្អ កុំឲ្យមានរបួសស្នាម និងកុំចេ ញប្រកួតពេលជិតដល់ស៊ីហ្គេម ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner