ក្រសួងប្រៃសណីយ៍ឱ្យសម្គាល់ពីការបោកប្រាស់តាមអនឡាញ និងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យពលរដ្ឋកម្ពុជា សម្គាល់ពីជនបោកប្រាស់តាមអនឡាញ (Online Scam) និងឱ្យ បង្កើនការប្រុងប្រយ័ត្នខ្ពស់។

ក្រសួងបានណែនាំថា សម្រាប់លក្ខណៈសម្គាល់នីមូយៗ ទាំងនេះមាន ដូចជា៖

១.ទាមទាឱ្យទូទាត់ភ្លាមៗ៖ការខល (ទូរសព្ទចូល)បង្គាប់ ឬ គំរាមឱ្យផ្ទេរប្រាក់ភ្លាមៗបើមិនដូចនោះអ្នកនឹងបាត់បង់ឱកាសឬមានបញ្ហាណាមួយ។

២.ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន៖ ការខល(ទូរស័ព្ទចូល)ក្លែ ង បន្លំ ជាមួយមន្រ្តីរាជការ ឬបុគ្គលិកក្រុមហ៊ុនដើម្បីស្នើសុំ នូវព័ត៌មានផ្ទាល់ ខ្លួនរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬ ព័ត៌មានសម្ងាត់ផ្សេងៗ ទៀត។

៣.មិនត្រូវប្រាប់ទៅអ្នកដទៃ៖ អ្នកត្រូវបានគេប្រាប់ ឬ ព្រមានឱ្យ រក្សាការខលសម្ងាត់ដើម្បីឈ្នះរង្វាន់ ឬ ត្រូវបានទទួលឱកាសពិសេស អ្វីមួយ។

៤.ទូរស័ព្ទខលចូលមានសញ្ញាបូក”+”៖
លេខប្លែកខល ចូល ដែលមាន សញ្ញា”+”ដែលបញ្ជាក់ជាលេខក្រៅ ប្រទេស អាចជាការបោកប្រាស់ បញ្ជោត ពីក្រុមឆបោកណាមួយ។
*ករណីបោកប្រាស់ដែលឧស្សាហ៍កើតឡើងតាមរយៈតំណភ្ជាប់
បុគ្គលបោកប្រាស់ផ្ញើតំណភ្ជាប់(Link)ឱ្យអ្នកបំពេញព័ត៌មានដើម្បីទទួលបានរង្វាន់ ឬឱកាសពិសេសណាមួយ។
* តាមប្រព័ន្ធផ្សព្វផ្សាយសង្គម
បុគ្គលបោកប្រាស់បន្លំបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនៃសមាជិកគ្រួសារ ឬ មិត្តភក្តិរបស់អ្នកដើម្បីសុំឱ្យជួយបន្ទាន់ដើម្បីតម្រូវឱ្យផ្ទេរប្រាក់ ឬផ្ញើ ព័ត៌មានសំខាន់ៗ។
*តាមរយៈប្រាក់កម្ចី បុគ្គលបោកប្រាស់បន្លំជាបុគ្គលិកធនាគារតាមរយៈការខល ផ្ញើសារ ឬតេឡេក្រាមដើម្បីផ្តល់សេវាប្រាក់កម្ចីពិសេស ប៉ុន្តែតម្រូវឱ្យផ្ញើព័ត៌មានសំខាន់ៗឬផ្ទេរប្រាក់តម្កល់ជាមុន។

សម្រាប់ការស្វែងរកជំនួយ ឬរាយការណ៍ករណីបោកប្រាស់ទាំងនេះ សូមទំនាក់ទំនងក្រុមការងារការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) តាមរយៈទូរសព្ទលេខ ០២៣ ៧២២ ៣៩១ ឬអ៊ីម៉ែល incident@camcert.gov.kh ៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner