សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី បានទទួលការអនុម័តពីរដ្ឋសភាជាតិ

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន បី រួមមានសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ,សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានទទួលការ អនុម័ត ពីរដ្ឋសភាជាតិនៅថ្ងៃទី១៩ខែមេសានេះ បន្ទាប់ពីមានការ ពិភាក្សា យ៉ាងយកចិត្តទុកដាក់ពីសមាជិករដ្ឋសភាស្ទើរពេញមួយថ្ងៃ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបន្តដឹក នាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី១៩ខែ មេសាឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន បីនេះ។

សេចក្តីព្រាងច្បាប់ទាំងបីខាងលើ សុទ្ធសឹងមានសារៈសំខាន់នៅក្នុង ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស ជិតខាងដែលមានព្រំដែនជាប់គ្នា។

សេចក្តីព្រាងច្បាប់ស្តីពីសារពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គត ភាព ជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ចនិងបរិបទថ្មីៗនៃ វិស័យធុរកិច្ច។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជាបង្កើន ភាពអនុគ្រោះ នៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោម ភាពសារពើពន្ធធានានូវការប្រកួតប្រជែងដោយ ស្មើភាពគ្នាជាដើម។ សេចក្តីព្រាងច្បាប់នេះ មាន ២០ជំពូក និង២៥៥មាត្រា។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជា អ្នកការពារសេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈវិញ បានកំណត់ គោល ការណ៍សំខាន់ៗអំពីមុខងារនិងការទទួល ខុសត្រូវឱ្យ ដាច់ ពីគ្នារវាង ស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាចនិងការទទួលខុស ត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួលនិង ដោះស្រាយពាក្យបណ្តឹងតវ៉ា លទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យ មានរបបដាក់ទោសទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង ៨៧មាត្រា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជា តំណាង រាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូល រួមចំណែកក្នុងការអនុវត្ត នូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការត ភ្ជាប់ ផ្នែក ធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្មនិងការធ្វើ ពិពិធកម្ម ទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការ ងារ ឱកាសធុរកិច្ច ជំរុញផលិតកម្មនិងអាជីវកម្មគ្រួសារដែល នឹង ជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជា ជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ សេចក្តីព្រាងច្បាប់នេះ មាន ពីរមាត្រា។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕ ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner