សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មេសា ២០២៣

១. ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាបានទទួលចំណូលពន្ធទាំងពន្ធគយ និងពន្ធដារ បានជាង ១ ០០០លានដុល្លារ – AMS Central

២. កម្ពុជាគ្រោងបញ្ចេញ ពូជដង្កូវនាងប្រភេទថ្មី “នាងសូត្រស” ដែលផ្តល់ទិន្នផលសូត្រខ្ពស់ និងធន់អាកាសធាតុ – FN

៣. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងធំៗចំនួន៥ ដែលមានទំហំវិនិយោគសរុប ជាង ១០០លានដុល្លារ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោពូជ, ដាំដើមកៅស៊ូ, រោងចក្រ ដំឡើងបន្ទះសូឡា, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រដំឡើងសម្ភារអេឡិចត្រូនិក – ថ្មីៗ

៤. ប្រជាជនថៃប្រមាណ ២,៤លាននាក់ បានរកការព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែលប្រទេសនេះរងការបំពុលខ្យល់ចាប់តាំងពីដើមឆ្នាំ២០២៣ – Al Arabiya

៥. រហូតមកដល់ពេលនេះ ការប៉ុនប៉ងបង្កើតបទឈប់បាញ់ថ្មីមួយរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរដ្ឋធានីខាទុំ នៅមិនទាន់ទទួលបានជោគជ័យទេ ខណៈប្រជាជនរាប់ពាន់នាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី – AFP

#ams1minute

ads banner