ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានសេរីភាពក្នុងការគិតគូរ និងរំដោះខ្លួនចេញពីស្ថានភាពអវិជ្ជមាន។ កុំខ្លាចក្នុងការការពារទស្សនៈរបស់ អ្នក ក្លាហាន និងតស៊ូ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំភ្លេចអំពីការបំពេញវិជ្ជាជីវៈបែបស្តង់ ដារ ហើយត្រូវមានអាកប្បកិរិយាល្អជានិច្ចជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ ការងារខ្លះ អាចនឹងរងឥទ្ធិពលនៃអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ហេតុនេះចូរធ្វើខ្លួនអោយសប្បាយ។ សម្រាប់ទំនាក់ទំនងក្នុងក្រុមមានភាពល្អប្រសើរ ប៉ុន្តែភាពធុញទ្រាន់នឹងស្ថានភាពអាចបង្ករ ជាការលំបាកខ្លះ ដូច្នេះសូមមានគំនិតច្នៃប្រឌិតរាល់ការអនុវត្តការងារ។ ក្រៅពីនេះ សូមតុប តែងលម្អខ្លួនអោយបានស្រស់ស្អាតជានិច្ច។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះទាមទារអោយលោកអ្នកបង្កើនកិច្ច ទំនាក់ទំនងជាមួយអ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុមការងាររបស់អ្នក ហើយភាគច្រើន អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដែលមានឥទ្ធិពល។ ហេតុនេះ ធ្វើយ៉ាងណារក្សាទំនាក់ទំនងនេះអោយមានល្អបំផុត។ ក្នុងរយៈពេលនេះ វាដល់ពេលហើយដែល លោកអ្នកព្យាយាមរៀនអំពីអ្វីដែលថ្មី។ សម្រាប់កិច្ចការងាររបស់អ្នកនឹងអាចទទួលបានភាព ជោគជ័យលុះត្រាតែលោកអ្នកមានគម្រោងផែនការច្បាស់លាស់ប៉ុណ្ណោះ ហេតុនេះការប្រ ថុយប្រថានអាចនាំទុក្ខលំបាក និងការខាតបង់ទៅវិញ។ ដោយឡែក សម្រាប់គូរស្នេហ៍សូម បង្កើនទំនាក់ទំនង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ថ្ងៃនេះទំនាក់ទំនងក្នុងក្រៅតូចធំនឹងមាន ភាពចុះសម្រុងគ្នាល្អប្រសើរបំផុត។ លោកអ្នកអាចប្រើប្រាស់ទំនាក់ទំនងនេះដើម្បីលើក ស្ទួយកិច្ចការងាររបស់អ្នកបាន។ ទន្ទឹមនឹងនេះ អ្នកនឹងអាចកែលម្អស្ថានភាពអវិជ្ជមានចាស់ ថ្មី ហេតុនេះសូមប្រើប្រាស់ឳកាសនេះអោយមានប្រសិទ្ធភាព។ សម្រាប់លោកអ្នកដែលចង់ បណ្តាក់ទុន បង្កើតការងារ ឬអាជីវកម្មថ្មី គឺលោកអ្នកអាចធ្វើទៅបាន មិនត្រឹមតែប៉ុណ្ណោះភាព ចម្រើនរុងរឿងមានស្ថេរភាពយូរអង្វែងផង។ លើសពីនេះ លោកអ្នកអាចចាយវាយ ឬប្រើ ប្រាស់លុយកាក់បានល្អដោយគ្មានហានិភ័យនោះទេ។

ឆ្នាំថោះ              

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានភាពរអាក់រអួលច្រើន បញ្ហាមិនគប្បីក៏អាចនឹងបង្អាក់ល្បឿនការងាររបស់អ្នកបាន។ ហេតុនេះសូមកុំទាន់ចាត់ចែង ការងារសំខាន់ កុំទាន់បោះទុន កុំប្រើប្រាស់លុយកាក់ច្រើន ហើយក៏រឹតតែមិនគួរជឿជាក់សម្តី របស់មនុស្សដែលនៅជុំវិញខ្លួនអ្នកដោយងាយនោះដែរ។ សម្រាប់ជម្លោះ និងភាពអាក់អន់ចិត្តនឹងគ្នាមានកំរិតខ្ពស់ណាស់ ហេតុនេះសូមការពារខ្លួនអោយបានល្អបំផុត។ មិនចាំបាច់ចូលរួមច្រើនពេកទេ ចំណាយពេលវេលាសម្រាប់ការងារ ហើយទទួលខុសត្រូវអោយច្រើន បំផុត នោះជាការគ្រប់គ្រាន់។ ប្រការសំខាន់ដែលគួរយកចិត្តទុកដាក់បំផុតនៅពេលនេះ គឺ ធ្វើយ៉ាណាកុំទុកចិត្តខ្លួនឯងលើសកំរិត។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកកំពុងមានការផ្លាស់ប្តូរ ជាមួយនឹងភាពវិជ្ជមាន។ ប៉ុន្តែសូមលោកអ្នកជៀសវាងពាក្យសំដីដែលមិនចាំបាច់ ហើយ ភាពស្ងប់ស្ងាត់ជាមិត្តពិតប្រាកដដែលមិនប្រែប្រួល។ សម្រាប់ការសហការនៅក្នុងពេលនេះ អាចធ្វើទៅបានក្នុងកំរិតអតិបរមា លោកអ្នកក៏មានមនុស្សជាច្រើនចាំជួយគាំទ្រ ទំនុកបំរុង និងដោះស្រាយរាល់ការលំបាកផងដែរ ហេតុនេះសូមតបស្នងទឹកចិត្តល្អនេះជាមួយនឹងទឹក ចិត្តល្អប្រសើរផងដែរ។ ក្នុងពេលនេះ ប្រសិនបើអ្នកមានឳកាសចាកចេញពីស្ថានភាពបច្ចុប្បន្នហើយទៅប្រឈមមុខនឹងស្ថានភាពថ្មីនៅខាងក្រៅ នោះអ្នកនឹងទទួលបានឳកាសល្អ ប្រសើរច្រើនសម្រាប់អនាគតការងារ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ ចូររៀបចំផែនការសកម្មភាពរបស់អ្នកជាច្រើនសប្តាហ៍ជា មុន ធ្វើដូចនេះការរំពឹងទុករបស់អ្នកនឹងត្រូវបានបំពេញ។ ហោរាសាស្រ្តអាជីពណែនាំឲ្យ មានការប្រុងប្រយ័ត្នបំផុត។ ផ្ទុយទៅវិញ ភាគច្រើនលោកអ្នកអាចដោះស្រាយជម្លោះទាំង អស់ ប៉ុន្តែការប្រុងប្រយ័ត្នបន្ថែមត្រូវតែធ្វើជានិច្ច។ ក្នុងពេលនេះ លោកអ្នកមានគំនិតជ្រះថ្លា ការគិតបានទូលំទូលាយ ហេតុនេះចូរផ្តោតការយកចិត្តទុកដាក់ទៅការបំពេញការងារជា ជាងចំណាយពេលដោយឥតប្រយោជន៍។ ក្រៅពីនេះ មិនគួរគិតគូររឹតត្បិតពេកទេ ពីព្រោះ វាបែរជាធ្វើអោយអ្នកខ្លាចពេកទៅវិញ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមការពារខ្លួនពីការរំខានដែលមិនចាំបាច និងទំនាក់ទំនងដែលមិនច្បាស់លាស់។ វាជាការប្រសើរក្នុងការចូលរួមកិច្ចការប្រចាំថ្ងៃ ដែលជា ការងារធម្មតា ពីព្រោះការបោះជំហានថ្មីៗ សកម្មភាពធំដុំមិនសូវជាបានផលទេ ហើយថែម ទាំងអាចខកចិត្ត ខាតបង់ច្រើនផងដែរ។ នៅក្នុងថ្ងៃនេះចូរព្យាយាមសម្រួលសកម្មភាពការងារអោយបានលឿនតាំងពីពេលព្រឹក ដោះស្រាយអោយបានចប់រួចរាល់នូវភាពអវិជ្ជ មានដើម្បីកុំអោយវាក្លាយជាកង្វល់វែងឆ្ងាយ។ ស្ថានភាពការងារនៅពេលនេះហាក់ដាក់បន្ទុកច្រើនមកលើអ្នក ហេតុនេះចូរផ្តោតអារម្មណ៍បំផុត ប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍អោយបានសមស្រប។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ហោរាសាស្រ្តអាជីពណែនាំអោយអ្នកកុំអោយ ឈប់នៅហ្នឹងថ្កល់ក្នុងដំណើរវឌ្ឍនភាពនេះ។ ព្យាយាមបន្ត ពីព្រោះឳកាសរីកចម្រើន និងស្ថានភាពអាជីពដែលហ្នឹងហ្ន៎កំពុងកើតឡើងចំពោះលោកអ្នក។ សម្រាប់ការចាកចេញនៅពេលនេះគឺអាស្រ័យទៅលើបំណងរបស់អ្នក ប៉ុន្តែការងារចាស់ក៏កំពុងតែផ្តល់ផលប្រសើរ ផងដែរ។ ចំពោះលោកអ្នកដែលបំពេញការងារការិយាល័យ នឹងទទួលបានភាពរលូនក្នុង ដំណើរការចាត់ចែង គ្រប់គ្រង ពិសេសរឿងឯកសារនានា។ ក្រៅពីនេះ ប្រហែលជាដល់ពេល ដែលអ្នកគួររំលឹកការងារ ឬគម្រោងផែនការ​ជាថ្មី ដើម្បីអោយអ្នកអាចត្រៀមខ្លួនបានជានិច្ច នឹងការផ្លាស់ប្តូរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលល្អបំផុតដើម្បីដោះស្រាយបញ្ហាទាក់ ទងនឹងអចលនទ្រព្យនោះទេ។ ព្យាយាមបដិសេធពីប្រតិបត្តិការធំដុំ ពីព្រោះនៅចុងបញ្ចប់នៃ ប្រតិបត្តិការនេះអ្នកនឹងអាចមានការខាតបង់ដែលអាចទៅរួច។ សម្រាប់កិច្ចការងារជាទូទៅ នឹងដំណើរការទៅបានគួរអោយកត់សម្គាល់ ប៉ុន្តែស្ថានភាពតានតឹងក៏នឹងនៅតាមបណ្តោយ ផ្លូវផងដែរ។ យកល្អ កំណត់ ឬគ្រប់គ្រងជំហានការងារអោយតូចល្មមដែលងាយនឹងគ្រប់ គ្រងបាន។ ចំណាយពេលលើការងារតែមួយ បើក៏មិនចាំបាច់ធ្វើការសាកល្បង ឬផ្សងពេ្រង ចំពោះអាជីពច្រើនពេកដែរ។ ក្នុងនោះ សូមកំណត់លទ្ធភាពរបស់អ្នក ដើម្បីកុំអោយមានការខកខានដោយមិនមានពេលបំពេញកាតព្វកិច្ច។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការល្អប្រសើរ ដូច្នេះលោកអ្នកអាចបំពេញការងារ ឬផ្តើមការងារទៅតាមបំណងប្រាថ្នាបាន។ ស្ថានភាព អវិជ្ជមាននៅតាមបណ្តោយផ្លូវនឹងអាចធ្វើការដោះស្រាយបាន ដោយការយកចិត្តទុកដាក់ និងខំប្រឹងប្រែង។ លោកអ្នកអាចជួបនឹងស្ថានភាពមួយដែលតម្រូវអោយមានការសម្រេចចិត្ត ហេតុនេះសូមត្រៀមខ្លួនជានិច្ច ជាមួយនឹងចំណេះដឹងពេញលេញអំពីការងាររបស់អ្នក។ ក្រៅពីនេះ បើទោះបីជាអ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទទួលបានប្រាក់សម្រាប់សន្សំក៏ ដោយ ក៏មិនគួរមានការអាក់អន់ ឬបន្ទោសខ្លួនឯងដែរ ពីព្រោះនៅក្នុងអនាគតដ៏ខ្លីខាងមុខ នេះអ្នកនឹងទទួលបានសមតាមបំណង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកហាក់នៅទ្រឹងបន្តិចនៅពេលនេះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវពិនិត្យវាយតម្លៃគម្រោងផែនការអនុវត្តជាថ្មី។ សម្រាប់ ពេលវេលាដែលអ្នកមានក៏គួរប្រើប្រាស់អោយបានសមហេតុផល ពីព្រោះអ្នកអាចនឹងបាត់ បង់ពេលវេលានៅចុងបញ្ចប់នៃការងារល្ងាចនេះ។ សម្រាប់បំណងនៃការផ្លាស់ប្តូរការងារ ឬ ទីកន្លែងការងារសូមផ្អាកសិន ពីព្រោះផលរំខានហាក់មានច្រើន។ វានឹងមិនយឺតពេលសម្រាប់ការផ្លាស់ប្តូរ និងទទួលបានវឌ្ឍនាភាពនោះទេ ដូច្នេះវាគ្មានហេតុផលដែលអ្នកត្រូវទៅប្រឈមនឹងផលលំបាកនោះទេ។ ក្រៅពីនេះ លោកអ្នកអាចដោះស្រាយបញ្ហាបានដោយ ងាយស្រួល ប្រសិនបើអ្នកមិនប្រញាប់ប្រញាលពេលទេ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែវា តម្រូវអោយអ្នកស្តាប់មនុស្សនៅជុំវិញខ្លួនច្រើន អ្វីៗត្រូវមានហេតុផលជានិច្ច។ ក្នុងនោះ សូម ធ្វើយ៉ាងណាកុំអោយមិត្តរួមការងារ និងដៃគូមានការភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់អ្នក រឹតតែសំខាន់ជាងនេះមិនត្រូវបង្ហាញភាពទន់ខ្សោយ ហើយក៏មិនគួរធ្វើកិច្ចការងារជាមួយនឹងការប្រថុយប្រថាននោះដែរ ដោយសារវាមិនអាចអោយអ្នកទទួលបានភាពជោគជ័យ និងទទួលបានការទទួលស្គាល់នោះទេ។ សម្រាប់លោកអ្នកដែលមានអាជីវកម្មផ្នែកចលន ឬអចលនទ្រព្យថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះដូរនោះទេ។  

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល រោង មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អសម្រាប់ការទំនាក់ទំនង បណ្តាក់ទុន ផ្លាស់ប្តូរ និងការសាកល្បងក្នុងអាជីពនានា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner