ស្ត្រីបំរើការបុគ្គលិកកាស៊ីណូ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល នៅក្រុងបាវិត (Video Inside)
ស្រ្តីម្នាក់ជាបុគ្គលិកបំរើកាស៊ីណូក្នុងខេត្តស្វាយរៀង ត្រូវបានឃាតករសម្លាប់ដោយការកាត់ក្បាល និងរាងកាយអាក្រាតរបស់នាង បានដេកដួលនៅក្នុងបន្ទប់ជួលមួយកន្លែង នៃក្រុងបាវិត។
សមត្ថកិច្ចថ្លែងថា ក្បាលរបស់នាងត្រូវគេប្រទះឃើញ បោះចោលនៅក្នុងបន្ទប់ទឹក ដែលស្ថិតក្នុងបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីដែលត្រូវឃាតករសម្លាប់ ត្រូវបានគេបញ្ចេញអត្តសញ្ញាណឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ដែលជាបុគ្គលិកបម្រើការងារនៅស៊ីណូ DYNASTY ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា គេប្រទះឃើញនូវហេតុការណ៍នេះ វេលាយប់ម៉ោង១២ និង៤០នាទី រំលងអាធ្រានឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ស្ត្រីរងគ្រោះ គឺជាអ្នកស្រុកមកពីខេត្តកណ្តាល រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក នៃស្រុកកៀនស្វាយ។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខឃាតករ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។