ពិភពលោកកំពុងប្រឈមនឹងសីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំ២០២៣ នៅពេលដែលបាតុភូតអាកាសធាតុ El Nino ត្រលប់មកវិញ
ព្រុចសែល៖ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបាននិយាយថា ពិភពលោកអាចបំបែកកំណត់ត្រាសីតុណ្ហភាពជាមធ្យមថ្មីនៅឆ្នាំ ២០២៣ ឬ ២០២៤ ដែលត្រូវបានជំរុញដោយការប្រែប្រួលអាកាសធាតុ និងការត្រឡប់មកវិញនៃបាតុភូតអាកាសធាតុ El Nino។
រហូតមកទល់ពេលនេះ ឆ្នាំដែលក្តៅបំផុតនៅលើពិភពលោកក្នុងកំណត់ត្រា គឺឆ្នាំ២០១៦ ជាមួយនឹងបាតុភូតអាកាសធាតុ El Nino ដ៏ខ្លាំងក្លា។ ៨ឆ្នាំចុងក្រោយនេះ គឺជាឆ្នាំទី ៨ ហើយដែលអាកាសធាតុក្តៅបំផុតនៅលើពិភពលោកក្នុងកំណត់ត្រា ដែលនេះឆ្លុះបញ្ចាំងពីនិន្នាការឡើងកំដៅរយៈពេលវែងដែលជំរុញដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅ បំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីឆ្នាំ២០២២ ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅក្នុងប្រទេសប៉ាគីស្ថាន ហើយនៅក្នុងខែកុម្ភៈ កម្រិតទឹកកកនៅសមុទ្រអង់តាក់ទិកបានឈានដល់កម្រិតទាបបំផុត។ អ្នកវិទ្យាសាស្រ្តអឺរ៉ុប Copernicus បាននិយាយថា សីតុណ្ហភាពសកលជាមធ្យមរបស់ពិភពលោកឥឡូវនេះគឺ ១.២អង្សាសេ ខ្ពស់ជាងនៅសម័យមុនឧស្សាហកម្ម។
ទោះបីជាប្រទេសបញ្ចេញឧស្ម័នធំៗភាគច្រើនរបស់ពិភពលោក បានសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នរហូតដល់សូន្យក៏ដោយ ក៏ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) សកលលោកកាលពីឆ្នាំមុន បានបន្តកើនឡើងដដែល៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា