ស្នងការរាជធានី ភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងការពារព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយឡែកលោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជុំជួរត្រួតពិនិត្យកម្លាំង ១០០% នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វេីការផ្សព្វផ្សាយផែនការរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាសុីហ្គេម លេីកទី៣២ និងប៉ារ៉ាហ្គេម លេីកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


