អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ និស្សិតខ្មែរ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានជម្រាបជូននូវបច្ចុប្បន្នភាព អំពីស្ថានភាពនិស្សិតខ្មែរ នៅក្នុងប្រទេសស៊ូដង់ ដូចតទៅ ៖

  1. មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យ មួយ នៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ។
  2. តាមការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី និងទំនាក់ទំនងជាប្រចាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប និស្សិតខ្មែរខាងលើ បច្ចុប្បន្ននេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។
  3. គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ី បាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីប្រទេសសូដង់ ឱ្យបានឆាប់តាមតែអាចធ្វើបាន៕ ដោយ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner