នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ

ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈុន បានលើកឡើងថា នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២៣ បន្ទាប់ពីបានចូលចតនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសជាច្រេីនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទៅទទួលដោយភាពកក់ក្តៅ និងស្និទ្ធស្នាលស្នាល មិនអាចបំភ្លេចបាន។

ការបញ្ជាក់របស់ឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បែបនេះក្នុងពេលជួបអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០២៣ ដែលគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ។

ឯកកឧត្តម លូ គឹមឈុន បានឱ្យដឹងបន្ថែមទៀតថា ស្តូបនាវាវ៉េសស្ទើដាម បាននិងកំពុងសាងសង់ នៅផែចាស់ ដើម្បីរំលឹកដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីប្រទេស និងដែនដីមួយចំនួនបានបដិសេធមិនអោយអនុញ្ញាតចូលចត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន ៥ (ជប៉ុន តៃវ៉ាន់ កោះហ្គា ម ហ្វីលីពីន និងថៃ) បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ-១៩ ខណៈកំពុងផ្ទុកមនុស្សជាង ២២០០នាក់ នៅលើនាវា ក្នុងនោះ អ្នកដំណើរ ១, ៤៥៥នាក់ មានជាង ៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាម៉េរិក មានចំនួន ៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩នាក់ អាល្លឺម៉ង់ ៥៧នាក់ និងជនជាតិមួយចំនួនទៀត។

មូលហេតុដែលរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យនាវាអាម៉េរិក Westerdam ចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺកូវីដ-១៩៕ អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner