រ៉ុក្កែតស្រាវជ្រាវរបស់ក្រុមហ៊ុនអវកាស SCC ប្រទេសស៊ុយអ៊ែតធ្លាក់ចូលមកក្នុងប្រទេសន័រវេស

ស៊ុយអ៊ែត៖​ រ៉ុក្កែតស្រាវជ្រាវរបស់ក្រុមហ៊ុន Sweden Space Corp ឬហៅកាត់ថា SCC ដែលបានបាញ់បង្ហោះចេញពីម​ជ្ឈមណ្ឌលអវកាស Esrange នៃភាគខាងជើងប្រទេសស៊ុយអ៊ែត បានធ្លាក់មកលើផែនដីក្នុងចម្ងាយ ១៥ គីឡូម៉ែត្រ ពីតំបន់ប្រជុំជនប្រទេសន័រវេស កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣។ ​

យោងតាមកិច្ចសម្ភាសន៍ជាមួយនឹង​សារព័ត៍មានរ៉យទ័រ រវាង​ប្រធានផ្នែកទំនាក់ទំនងនៅSSC លោក Philip Ohlsson បានឱ្យ​ដឹងថា គ្រាប់រ៉ុក្កែតបានធ្វើការហោះហើររហូតដល់កម្ពស់ ២៥០ គីឡូម៉ែត្រពីដីដើ​ម្បី​ស្រាវជ្រាវពីទំនាញផែនដី​​ ប៉ុន្តែជាចៃដន្យ វាបានធ្លាក់ចុះមកផែនដីវិញ ចំពីលើភ្នំមួយរបស់ប្រទេសន័រវេសក្នុងកម្ពស់ ១ ០០០ ម៉ែត្រ និងចម្ងាយជាង ១០ គីឡូម៉ែត្រពីទីលំនៅរបស់ប្រជាជន។ 

លោកក៏បានបន្ថែមទៀតផងដែរថា លោកនឹងផ្តល់ដំណឹង​ដល់រដ្ឋាភិបាលស៊ុយអ៊ែត និងន័រវេស និងទទួលខុ​សត្រូវទៅលើហេតុការណ៍មួយនេះ បូករួមជាមួយនឹងការស៊ើបអង្កេតដើម្បីប្រមូលព័ត៌មានលម្អិតនៅពីក្រោ​យការបរាជ័យរបស់បច្ចេកទេសផ្លូវហោះហើររបស់ខ្លួន។  

​សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលន័រវេសនៅមិនទាន់បានឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ។ ស្របពេលជាមួយគ្នាផងដែរ ក្រសួងការបរទេសន័រវេសបាននិយាយថា ខ្លួ​នក៏នៅមិនទាន់បានដឹង ថាតើមានការខូចខាតអ្វីដល់តំបន់នៅជុំវិញនោះផងដែរ ដោយសារ SCCនិ យា យថា គ្រាប់រ៉ុក្កែតធ្លាក់នៅឆ្ងាយពីតំបន់ប្រជុំជនរបស់ខ្លួន៕​

ប្រែសម្រួល៖ឡេង អារីតា ប្រភព​៖ Sweden launches research rocket, accidentally hits Norway

ads banner