សម្ដេចតេជោ ហ៊ុន សែន៖ ប្រកួតកីឡា អាចប្រកួតបាន ប៉ុន្តែប្រកួតជាមួយព្រហ្មលិខិត គឺមិនបានទេ

ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រកួតកីឡា អាចប្រកួតបាន ប៉ុន្តែប្រកួតជាមួយព្រហ្មលិខិតគឺមិនបានទេ។ សម្ដេចថា អ្នកខ្លះសូម្បីតែដេកយល់សប្តិ៍ ក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរ ។

សម្ដេចតេជោ បានថ្លែងថា សម្តេច មិនដែលគិតថា ចង់ធ្វើជានាយករដ្ឋមន្រ្តីនោះទេ គឺចង់ធ្វើត្រឹមតែគ្រូបង្រៀន ប៉ុន្តែមានអ្នកខ្លះវិញ សូម្បីតែដេកយល់សប្តិ ក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរ។ សម្តេចបញ្ជាក់ថា ប្រកួតកីឡា អាចប្រកួតបាន ប៉ុន្តែប្រកួតជាមួយព្រហ្មលិខិតគឺមិនបានទេ។ ដោយសារតែព្រហ្មលិខិត ទើបតម្រូវឱ្យសម្តេចបានធ្វើជានាយករដ្ឋមន្រ្តី ជិត៤ទសវត្ស ប៉ុន្តែបើសិនជាយើងមិនខំប្រឹងប្រែងនោះទេ មិនមានសមត្ថភាពនោះទេ មិនមានការគាំទ្រពីប្រជាពលរដ្ឋនោះទេ ក៏មិនអាចធ្វើជានាយករដ្ឋមន្រ្តីបានដែរ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកពីរបួសផ្លូវចិត្តរបស់សម្តេចនៅក្នុងជំនាន់ខ្មែរក្រហម ដែលរបួសនេះមិនអាចបំភ្លេចបានទេ ពោលគឺនៅសម័យនោះ សម្តេចបានឆ្លងកាត់ការឈឺចាប់ជាច្រើនដូចជា៖ កូនស្លាប់ គ្មានសិទ្ធិយកទៅកប់ និងប្រពន្ធឆ្លងទន្លេគ្មានសិទ្ធិទៅមើលថែជាដើម ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner