សម្ដេចតេជោ ហ៊ុន សែន៖ ណែនាំដល់មន្រ្តីទាំងអស់ថា ត្រូវធ្វើមន្ត្រីល្អ បម្រើរាស្ដ្រដោយភាពស្មោះត្រង់

ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹក និងណែនាំដល់មន្រ្តីទាំងអស់ថា ត្រូវធ្វើមន្ត្រីដោយភាពស្មោះត្រង់បម្រើរាស្ដ្រ កុំធ្វើចៅហ្វាយរាស្ត្រ, កុំអាងបានធ្វើមន្ត្រីហើយ ប្រើអំណាច ធ្វើទាំងទទឹងទិស។

សម្តេចតេជោ បានបន្តថា មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ក៉ំធ្វើជាចៅហ្វាយរបស់ប្រជាជន ត្រូវចាំ ក្តាប់យកជាប់ ក្ដាប់មិនជាប់។

សម្ដេចថា ខ្មែរយើងធ្លាប់និយាយថា ពេលចេញពីដំណែង សូម្បីឆ្កែមិនមើលមុខផង ដោយសារការស្អប់របស់ប្រជាជនទៅ និងទង្វើមិនល្អគួររបស់មន្ត្រីទាំងនោះ។ ដូច្នេះត្រូវយកចិត្តទុកដាក់ទៅលើការអប់រំគុណធម៌ សីលធម៌។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីជាច្រើន ដែលបានកំពុងតែខិតខំបំពេញការងារបានយ៉ាងល្អក្នុងការបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អនុសាសន៍ថា បើចង់កែទម្រង់ស្ថាប័ន ត្រូវកែទម្រង់មនុស្ស ត្រូវពង្រឹងសមត្ថភាពមនុស្សជាមុនសិន។

សម្តេចថា៖ ក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រី កសាងស្ថានភាពជាក់ស្ដែងសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការដើម្បីធានាបានគុណភាព គុណធម៌។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីកន្លែងណាក៏ដោយ សម្តេចនិយាយដដែលៗ បើទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនជឿនលឿនទេ នោះនៅតែដដែលហ្នឹង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner