លោក Biden បដិសេធការព្រួយបារម្ភអំពីអាយុរបស់លោក

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden បានបដិសេធការព្រួយបារម្ភអំពីអាយុរបស់លោក ដោយលោកនិយាយថា “ខ្ញុំសុខភាពល្អ”។ប្រធានាធិបតីអាមេរិក Joe Biden បានព្យាយាមផ្តល់ការធានាដល់ប្រជាជនអាមេរិកថា លោកមានសុខភាពល្អគ្រប់គ្រាន់ សម្រាប់អាណត្តិទីពីរ។

ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ លោកនិយាយថាលោកមានអារម្មណ៍ “ល្អ” និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែង តំណែងប្រធានាធិបតី ជាមួយ លោក Donald Trump។ លោកប្រធានាធិបតីអាមេរិករូបនេះបានថ្លែងក្នុងអំឡុងសន្និសីទកាសែតជាមួយសមភាគី កូរ៉េខាងត្បូង Yoon Suk Yeol ។

ប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានតាមដានពីអាយុយ៉ាងខ្លាំង មុនពេលខ្ញុំសម្រេចចិត្តប្រជែង ហើយខ្ញុំមានសុខភាពល្អ ខ្ញុំមានអារម្មណ៍រំភើបចំពោះអនាគត” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner