សម្តេចតេជោ ហ៊ុន សែន៖ កត្តាចៃដន្យអាចកើតឡើងជាយថាហេតុ ដូច្នេះត្រូវត្រៀមបម្រុង ទុកជាមុន ពេលទៅទស្សនាការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលេីកឡេីងថា កត្តាចៃដន្យអាចកើតឡើងជាយថាហេតុ ដូច្នេះត្រូវត្រៀមបម្រុង ទុកជាមុន ពេលទៅទស្សនាការប្រកួតស៊ីហ្គេម។

សម្តេចតេជោ បានលើកឡើងថា កត្តាចៃដន្យអាចកើតឡើងជាយថាហេតុ ប្រសិនបើមានការប្រជ្រៀតគ្នា រត់ជាន់គ្នានៅពេលទៅទស្សនាការប្រកួតនៅស៊ីហ្គេម ដែលលេចឡើងនៅពេលដែលដំណើរការ។ ដូច្នេះត្រូវត្រៀមបម្រុងកត្តាចៃដន្យ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសខ្លះរត់ជាន់គ្នាស្លាប់ ប្រទេសខ្លះមានហឹង្សាកើតឡើងពេលប្រកួតដោយសារការគាំទ្រខុសគ្នា។ យើងប្រឹងប្រែងអស់ជាច្រើនឆ្នាំមកហើយ ទម្រាំយើងអាចរៀបចំការប្រកួតស៊ីហ្គេមបាន។ ដូច្នេះប្រសិនបើប្រហែសតែបន្តិច អ្វីដែលយើងខិតខំប្រឹងប្រែងនឹងរលាយអស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទស្សនាការប្រកួតស៊ីហ្គេម សូមរៀបចំខ្លួនឲ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងមានបញ្ហាកើតឡើងជាយថាហេតុ និងបានរំឭកណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់រៀបចំដាក់បញ្ចាំងផ្សាយបន្តផ្ទាល់ការប្រកួត ឲ្យប្រជាពលរដ្ឋបានទស្សនាឲ្យបានសប្បាយរីករាយ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner