សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មេសា ២០២៣

១. ត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចេញផលិតផលដំឡូងមី និងម្សៅមីរបស់កម្ពុជាទៅក្រៅប្រទេស សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៨៥លានដុល្លារ កើនឡើងជិត៣០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ – AMS Economy

២. អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការ – ថ្មីៗ

៣. គិតត្រឹមបំណាច់ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យជាង ២០នាក់ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយ បញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយប្រមាណជាង ៣០តោន ត្រូវបានរឹបអូស និងដុតកម្ទេចចោលជាបន្តបន្ទាប់ – រស្មីកម្ពុជា

៤. អាមេរិកសន្យានឹងចែករំលែកផែនការនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដោយកូរ៉េខាងជើង – Reuters

៥. កប៉ាល់ដឹកប្រជាជនស៊ីវិលចំនួន ១ ៦៨៧នាក់មកពីជាង ៥០ប្រទេសដែលកំពុងភៀសខ្លួនចេញពី
សង្គ្រាមនៅប្រទេសស៊ូដង់ បានចូលចតក្នុងកំពង់ផែប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៦ មេសាកន្លងទៅ – CNA

#ams1minute

ads banner