អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងពីការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។
សេចក្ដីជូនដំណឹង បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលស្នើសុំអភ័យទោសទុកជាមុន ៕
ដោយ ស៊ូ ប៊ុនធី និងភារ៉ា
ព័ត៍មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-08-51-1-714x1024.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-08-52-1-715x1024.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-08-55-1-768x1024.jpg)