ព្រះមហាក្សត្រ ព្រះរាជទានគ្រឿងឥស្សរិយសការពារជាតិ ជូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនៅខេត្តកំពង់ធំ ៣.៤៤៧នាក់ ដោយយោងសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា
កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំរៀបចំផែនការ និងកម្មវិធីជាក់ស្ដែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបំពាក់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស និងថ្នាក់ប្រាក់ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ជាលើកទី២ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-22-36-1024x573.jpg)
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយសការពារជាតិជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំចំនួន ៣.៤៤៧ នាក់ យោងសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងត្រូវរៀបចំពិធីបំពាក់ជូននៅពេលខាងមុខ ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-22-38-2-1024x573.jpg)
នៅក្នុងអង្គប្រជុំនេះ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ តាមការប្រគល់ភារកិច្ចរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និងប្រសាសន៍ណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីរៀបចំកម្មវិធី ទីកន្លែង និងពេលវេលាសមស្រប ដើម្បីផ្ដល់កិត្តិយសជូនដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ឱ្យបានល្អ ហើយទទួលបានជោគជ័យតាមផែនការ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ៕
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-22-42-1024x573.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-22-41-2-1024x573.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-22-43-1024x573.jpg)
ដោយ ប៊ុន រដ្ឋា