រដ្ឋាភិបាលឥណ្ឌាជម្លៀសពលរដ្ឋ ចេញពីស៊ូដង់

ជេតដាដ៖ ប្រទេសឥណ្ឌាបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានជម្លោះប្រដាប់អាវុធ។

ជនជាតិឥណ្ឌាដែលជាប់គាំងក្នុងប្រទេសស៊ូដង់ កំពុងត្រូវបានជម្លៀសត្រឡប់មកប្រទេសវិញតាមរយៈ ប្រទេសអារ៉ាប៊ី សាអូឌីត។

ប្រទេសជាច្រើនបានព្យាយាមជម្លៀសបុគ្គលិកស្ថានទូត និងប្រជាពលរដ្ឋ តាមផ្លូវ ផ្លូវអាកាស និងផ្លូវសមុទ្រពីប្រទេសស៊ូដង់ ដែលហែកហួរដោយភាពវឹកវរ ជាកន្លែងដែលការប្រយុទ្ធគ្នារវាងកងទ័ព និងទាហានបានសម្លាប់មនុស្សរាប់រយនាក់។

ប្រតិបត្តិការជួយសង្គ្រោះបានកាន់តែខ្លាំង ចាប់តាំងពីថ្ងៃអង្គារ៍ សប្តាហ៍នេះ ខណៈដែលបទឈប់បាញ់រយៈពេល ៧២ ម៉ោងបានចូលជាធរមាន ប៉ុន្តែការបាញ់កាំភ្លើងនៅតែផ្ទុះឡើងនៅក្នុងទីក្រុង កាទុំ (Khartoum) ប្រទេសស៊ូដង់ ។

យោងតាមតួលេខរបស់ AFP មនុស្សជាង ៦៤០០ នាក់បានចាកចេញពីទីក្រុង Khartoum នៅក្នុងការជម្លៀសដែលដឹកនាំដោយបរទេស។ នេះជាទិដ្ឋភាពទូទៅនៃអ្វីដែលប្រជាជាតិនានាបានធ្វើដើម្បីយកពលរដ្ឋ ដែលជាប់គាំងទៅកាន់សុវត្ថិភាព៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner